របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៣ និងព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ ដែលបានពិនិត្យឡើងវិញដោយសវនករឯករាជ្យ

សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណូលសរុបចំនួន ៣៧.៣២៩.០៨៩.០០០ រៀល កើនលើស​ដំណាច់​ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១២ ចំនួន ៦,០១% និងចំណេញក្នុងការិយបរិច្ឆេទសរុបចំនួន ៧.៩៨៧.៥១២.០០០ រៀល កើនឡើង ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១២ ចំនួន ០,០៧%។ សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណូលសរុបចំនួន ១១៤.៩៩៣.១០០.០០០ រៀល កើនលើសដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១២ ចំនួន ១៧,៧% និងចំណេញក្នុងការិយបរិច្ឆេទសរុបចំនួន
៣០.៦០៨.០៧២.០០០ រៀល កើនលើសដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១២ ចំនួន ២០,៣៤%។ នៅចុងការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុប​បានកើន​ឡើងរហូតដល់ ១.១០២.១១០.៥៩៥.០០០ រៀល និងមូលធនសរុប មានចំនួន ៦៨៧.៧០១.៦៧២.០០០ រៀល។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៣ មានដូចខាងក្រោម៖

១- ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន៩១,៨៤ រៀល
២- ផលចំណេញក្នុងមួយឯកតាមូលធន ១,១៧%
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម០,៧៤%
៤- អនុបាតចរន្ត៤,២៩ ដង
៥- អត្រាអនុបាតចរន្តលឿន ៣,៥៦ ដង
៦- អនុបាតជុំបង្វិលទ្រព្យសកម្ម ០,០៣ ដង
7- ថ្លៃដើមមធ្យម ១.០១១,៥៤ រៀល/ម៣
8- ថ្លៃដើមផលិតមធ្យម ៩៣៩,៣៨ រៀល/ម៣
9- សន្ទស្សន៍និយោជិត ធៀបអតិថិជន (នាក់/១០០០ អតិថិជន)២,៧៥

សម្រាប់ទិសដៅត្រីមាសបន្ទាប់ រ.ទ.ស.ភ សង្ឃឹមថានឹងទទួលបានប្រាក់ចំណេញមិនតិចជាង ៨.៨២០ លានរៀល ដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។

សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៣ ទាំងស្រុង ដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 3rd Quarterly Financial Report 2013 (Khmer Version)
PPWSA 3rd Quarterly Financial Information 2013 (English Version)

ដៃគូរពាណិជ្ជកម្ម