ពានរង្វាន់ The Diamond Eye Award for Quality Commitment and Excellence

        ពានរង្វាន់ The Diamond Eye Award for Quality Commitment and Excellence ត្រូវបានប្រគល់ដោយសមាគម Other Management Association Club-Paris ជាពានរង្ចាន់អន្តរជាតិដែលបានបង្កើតឡើង សម្រាប់​ប្រគល់ជូន​ដល់​ក្រុមហ៊ុន​ទាំងឡាយលើពិភពលោក ដែលមានគំនិតច្នៃប្រឌិតខ្ពស់ និងបានទទួលជោគជ័យ​ក្នុង​ការងារ​អាជីវកម្ម​របស់​ខ្លួន​ប្រកប​ដោយ​គុណភាព និងឧត្តមភាព។
        ការវាយតម្លៃផ្តល់ជ័យលាភីបានផ្អែកជាសំខាន់ទៅលើការគ្រប់គ្រងគុណភាពសរុប (Total Quality Management) ដោយរាប់បញ្ចូលទាំងគុណភាពក្នុងការបម្រើអតិថិជន, ភាពជា​អ្នក​ដឹក​នាំ និងការបេ្តជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ, ការកែលំអរឥតឈប់ឈរ, សកម្មភាពផ្អែកលើការពិត និងការ​ចូល​រួម​ពីនិយោជិត។
        កម្មវិធីប្រគល់ពានរង្វាន់បានប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ នៅទីក្រុងប៊ែរឡាំង ប្រទេសអាឡឺម៉ង់ ដោយឯកឧត្តមអគ្គនាយក ស៊ឹម ស៊ីថា និងលោកអគ្គនាយករង ឡុង ណារ៉ូ បានចូលរួម និងទទួល​ពានរង្វាន់​នេះ​ក្នុងនាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ដៃគូរពាណិជ្ជកម្ម