របាយការណ៍ប្រចាំ ឆ្នាំ២០១៣

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៣ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ១៥១.៥៨០.២០៧.០០០រៀល កើនលើសឆ្នំា២០១២ ចំនួន ១២,១៨% និងចំណេញក្នុងការិយបរិច្ឆេទសរុប ចំនួន ៣៨.០៨៨.០៣០.០០០រៀល កើនលើសឆ្នំា២០១២ ចំនួន ១០,៦៥%។ នៅដំណាច់ការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុបបានកើនឡើងរហូតដល់ ១.០៩៨.៩៧៦.៧១៦.០០០រៀល និងមូលធនសរុប មានចំនួន ៦៩៥.១៨១.៦៣០.០០០រៀល។

សូចនករសំខាន់ៗប្រចំាឆ្នាំ២០១៣ មានដូចខាងក្រោម៖

១- ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន៤៣៧,៩៣រៀល
២- ផលចំណេញក្នុងមួយឯកតាមូលធន៥,៦២%
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម៣,៦៣%
៤- អនុបាតចរន្ត៤,២៨ ដង
៥- អនុបាតចរន្តលឿន៣,៤៨ ដង
៦- អនុបាតជុំបង្វិលទ្រព្យសកម្ម០,១៤ ដង
៧- ថ្លៃដើមមធ្យម៩៥៤,០០រៀល/ម៣
៨- ថ្លៃលក់ទឹកមធ្យម១.០១០,០០រៀល/ម៣
៩- សន្ទស្សន៍និយោជិត ធៀបអតិថិជន(នាក់/១០០០អតិថិជន)២,៧៩ (នាក់/១០០០អតិថិជន)

ក្នុងឆ្នំាបន្ទាប់ រ.ទ.ស.ភ. សង្ឃឹមថានឹងទទួលបានប្រាក់ចំណេញមិនតិចជាង ៤៣.៥៧២លានរៀល ដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។

សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៣ ទាំងស្រុង ដោយទាញយក (Download) ឯកសារខាងក្រោមនេះ៖
PPWSA_Annual Report 2013(Khmer Version)
PPWSA_Financial Statement 2013(English Version)

ដៃគូរពាណិជ្ជកម្ម