ការចូលនិវត្តន៍ និងការប្រគល់ភារកិច្ចជូនបុគ្គលិកជាន់ខ្ពស់ រ.ទ.ស.ភ

១- ការចូលនិវត្តន៍ និងការប្រគល់ភារកិច្ចជូន លោក ឡាច បដ្ឋណា
    – តាមរយៈសេចក្តីសម្រេចលេខ ០៦៥ ស.ស.រ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ លោក ឡាច បដ្ឋណា ជាប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ ដែលបាន        បំពេញការងារជូន រ.ទ.ស.ភ រយៈពេល ៣៥ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យចូលនិវត្តន៍ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ នេះតទៅ។
    – តាមរយៈសេចក្តីសម្រេចលេខ ០៦៩ ស.ស.ច.ត ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ លោក ឡាច បដ្ឋណា ត្រូវបានតែងតាំងជាទីប្រឹក្សាអគ្គនាយក រដ្ឋាករទឹក        ស្វយ័តក្រុងភ្នំពេញទទួលបន្ទុកជំនួយការលើការងារគណនេយ្យ និងហិរញ្ញវត្ថុ។
២- ការប្រគល់ភារកិច្ចបន្ថែមជូន លោក រស់ គឹមលាង
    – តាមរយៈសេចក្តីសម្រេចលេខ ០៧០ ស.ស.រ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ លោក រស់ គឹមលាង ជាអគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច និងផ្សារមូលបត្រ        ត្រូវទទួលខុសត្រូវបន្ថែមជាប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ។










ដៃគូរពាណិជ្ជកម្ម