របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៥

       ក្នុងត្រីមាសទី២ ឆ្នំា២០១៥ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៤៦.៨០៣.៥៥៥.០០០រៀល កើនជាងត្រីមាសទី២ ឆ្នំា២០១៤ ចំនួន ៦.៧៦៦.០១៩.០០០រៀល ស្មើនឹង ១៦,៩០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៧.០៣៩.៥៣៨.០០០រៀល ថយចុះ ចំនួន ៣.៧៧៨.៤៥៣.០០០រៀល ស្មើនឹង ៣៤,៩៣% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០១៤ ។ សម្រាប់រយៈពេល ០៦ខែ គិតត្រឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៩២.៤៣៦.៧០៦.០០០រៀល កើនចំនួន ១៨.១៤១.៤៣៧.០០០រៀល ស្មើនឹង ២៤,៤២% បើធៀបនឹងរយៈពេល ០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ២៨.៧២៧.៨៤៦.០០០រៀល កើនចំនួន ១២.៥៦១.០២១.០០០រៀលស្មើនឹង ៧៧,៧០% បើធៀបនឹងរយៈពេល០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.២០៦.៨៨៣.២៦៦.០០០រៀល កើនចំនួន ៤០.៨៣២.១៩៣.០០០រៀល ស្មើនឹង ៣,៥០% និងមូលធនសរុបមានចំនួន ៧៥៥.៧៤៦.៨៩៧.០០០រៀល កើនលើសចំនួន ១៩.៥៧៨.២៦៩.០០០រៀល ស្មើនឹង ២,៦៦%។

សូចនករសំខាន់ៗប្រចំាត្រីមាសទី២ ឆ្នាំ២០១៥ មានដូចខាងក្រោម៖

១.ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៨១,០៧ រៀល
២. ផលចំណេញក្នុងមួយឯកតាមូលធន០,៩៤%
៣.​ ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម០,៥៩%
៤. អនុបាតចរន្ត៤,១១ ដង
៥.​ អនុបាតចរន្តលឿន៣,៥២ ដង

ក្នុងត្រីមាសបន្ទាប់ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិតមិនតិចជាង ១០.៩៧៣លានរៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាល​បានអនុម័ត។

សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៥ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 2nd Quarterly Financial Report 2015 (Khmer Version)
PPWSA 2nd Quarterly Financial Information 2015 (English Version)










ដៃគូរពាណិជ្ជកម្ម