សេចក្តីជូនដំណឹងស្តីពី ការពន្យារពេលផ្តល់របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៦ របស់ រ.ទ.ស.ភ

       រ.ទ.ស.ភ សូមជម្រាបជូនវិនិយោគិន និងសាធារណជនជ្រាបថា របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៦ របស់ រ.ទ.ស.ភ ដែលត្រូវផ្តល់ជូនគណៈកម្មការមូលបត្រកម្ពុជា យ៉ាងយូរត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នឹងត្រូវពន្យារពេលរហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ដែលមានខ្លឹមសារដូចនៅក្នុងសេចក្តីជូនដំណឹងលេខ ១៩៨ ស.ជ.ណ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពី ការពន្យារពេលផ្តល់របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ។


ដៃគូរពាណិជ្ជកម្ម