របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៦

       ក្នុងត្រីមាសទី៣ ឆ្នំា២០១៦ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៥៥.៧៨៤.៩០៩.០០០រៀល កើនជាងត្រីមាសទី៣ ឆ្នំា២០១៥ ចំនួន ៤.១១៤.៤៩៣.០០០រៀល ស្មើនឹង ៧,៩៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១០.២៣៤.៨១១.០០០រៀល ថយចុះចំនួន ៣៩៤.៧៨៧.០០០រៀល ស្មើនឹង ៣,៧១% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០១៥។ សម្រាប់រយៈពេល ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៥៧.៩៤៧.៣១១.០០០រៀល ថយចុះចំនួន ៨.៩៦៥.៧៤១.០០០រៀល ស្មើនឹង ៥,៣៧% បើធៀបនឹងរយៈពេល ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ៣០.២៦២.៦៤៥.០០០រៀល ថយចុះចំនួន ៩.០៩៤.៧៩៩.០០០រៀល ស្មើនឹង ២៣,១១% បើធៀបនឹងរយៈពេល០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.២៨៧.១៩៧.៦៧៤.០០០រៀល កើនចំនួន ៤១.៧៦៥.៥៤៦.០០០រៀល ស្មើនឹង ៣,៣៥% និងមូលធនសរុបមានចំនួន ៨០០.៩៦១.៣៤០.០០០រៀល កើនចំនួន ១៦.៩៩៣.១៥៨.០០០រៀល ស្មើនឹង ២,១៧% ធៀបនឹង ឆ្នាំ២០១៥។

សូចនករសំខាន់ៗប្រចំាត្រីមាសទី៣ ឆ្នាំ២០១៦ មានដូចខាងក្រោម៖

១- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ          ១១៨ រៀល
២- ផលចំណេញក្នុងមួយឯកតាមូលធន ១,២៩%
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម០,៨០%
៤- អនុបាតចរន្ត៣,៧៣ ដង
៥- អនុបាតចរន្តលឿន៣,០៥ ដង

ក្នុងត្រីមាសទី៤ ឆ្នាំ២០១៦ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង១០.៩៨០លានរៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៦ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 3rd Quarterly Financial Report 2016 (Khmer Version)
PPWSA 3rd Quarterly Financial Information 2016 (English Version)

ដៃគូរពាណិជ្ជកម្ម