របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៧

       ក្នុងត្រីមាសទី៣ ឆ្នំា២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៥៣.៥៣៨.១០០.០០០រៀល ថយចុះជាងត្រីមាសទី៣ ឆ្នំា២០១៦ ចំនួន ១៨៣.៤៣៩.០០០រៀល ស្មើនឹង ០,៣៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៨.២២៩.៣៣៦.០០០រៀល ថយចំនួន ២.០០៥.៥៤០.០០០រៀល ស្មើនឹង ១៩,៦០% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០១៦។ សម្រាប់រយៈពេល០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៦៨.៧៦៦.២៨៥.០០០រៀល កើនចំនួន ១៥.៦៦១.៣២៤.០០០រៀល ស្មើនឹង ១០,២៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២២.៧៩៨.៤៩០.០០០រៀល ថយចំនួន ៧.៤៦៤.១៥៥.០០០រៀល ស្មើនឹង ២៤,៦៦% បើធៀបនឹងរយៈពេល០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៦។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.៣៣០.៨២៦.៩៣៦.០០០រៀល កើនចំនួន ៣៣.០៩៧.៣៣៦.០០០រៀល ស្មើនឹង ២,៥៥% និងមូលធនសរុបមានចំនួន ៨២៨.៨៥៥.៤៥០.០០០រៀល កើនឡើងចំនួន ៨.៨៨៣.៦៥៤.០០០រៀល ស្មើនឹង ១,០៨%។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៧ មានដូចខាងក្រោម៖

១- អនុបាតចរន្ត ២,៤៣ ដង
២- អនុបាតចរន្តលឿន ១,៩៧ ដង
៣- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម 0,៦២ %
៤- អនុបាតចំណេញធៀបនឹងមូលធន ១,០០ %
៥- អនុបាតគំលាតចំណេញភាព ១៥,៣៧ %
៦- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ          ៩៤,៦២ រៀល

សម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៧ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ១២.១៩៣.៨៧២.០០០រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។

សូមអានរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០១៧ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 3rd Quarterly Report 2017(Khmer Version)
PPWSA 3rd Quarterly Financial Information 2017(English Version)

















ដៃគូរពាណិជ្ជកម្ម