សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤ អាណត្តិទី៦ របស់ រ.ទ.ស.ភ
នៅព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០នាទី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤ អាណត្តិទី៦ នៅទីចាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ ។ ក្រុមប្រឹក្សាភិបាលបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់ ដោយទទួលបានលទ្ធផលដូចមានសេចក្តីសង្ខេបនៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤ អាណត្តិទី៦ របស់ រ.ទ.ស.ភ ចុះថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។