របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៧ និងព័ត៌មានស្តីពី ចំណេញប្រតិបត្តិការ និងចំណេញសុទ្ធរបស់ រ.ទ.ស.ភ ក្នុងត្រីមាសទី៤ ឆ្នាំ២០១៧

       ក្នុងត្រីមាសទី៤ ឆ្នំា២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៦៣.៨៦៣.៣៣៣.០០០រៀល កើនជាងត្រីមាសទី៤ ឆ្នំា២០១៦ ចំនួន ១៧.៩១៣.៣៣៦.០០០រៀល ស្មើនឹង ៣៨,៩៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១០.៥១៣.៧៩៦.០០០រៀល ថយចុះចំនួន ៨.៤៩៦.៦៦៣.០០០រៀល ស្មើនឹង ៤៤,៦៩% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០១៦។ សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ រ.ទ.ស.ភ មានចំណូលសរុបចំនួន ២៣២.៦២៩.៦១៨.០០០រៀល កើនចំនួន ៣៣.៥៧៤.៦៦០.០០០រៀល ស្មើនឹង ១៦,៨៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣៣.៣១២.២៨៦.០០០រៀល ថយចុះចំនួន ១៥.៩៦០.៨១៨.០០០រៀល ស្មើនឹង ៣២,៣៩% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.៣៦២.០១១.៧៧៧.០០០រៀល កើនចំនួន ៦៤.២៨២.១៧៧.០០០រៀល ស្មើនឹង ៤,៩៥% និងមូលធនសរុបមានចំនួន ៨៣៩.៣៦៩.២៤៦.០០០រៀល កើនឡើងចំនួន ១៩.៣៩៧.៤៥០.០០០រៀល ស្មើនឹង ២,៣៧%។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៧ មានដូចខាងក្រោម៖

១- អនុបាតចរន្ត ២,០៥ ដង
២- អនុបាតចរន្តលឿន ១,៥៥ ដង
៣- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម 0,៧៨ %
៤- អនុបាតចំណេញធៀបនឹងមូលធន ១,២៦ %
៥- អនុបាតគំលាតចំណេញភាព ១៦,៤៦ %
៦- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ          ១២០,៨៩ រៀល

សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៨ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិតមិនតិចជាង ១១.៥៣៧.១៥៣.០០០រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។

សូមអានរបាយការណ៍ត្រីមាសទី៤ ឆ្នាំ២០១៧ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 4th Quarterly Report 2017(Khmer Version)
PPWSA 4th Quarterly Financial Information 2017(English Version)

ដៃគូរពាណិជ្ជកម្ម