របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ និងការថយចុះចំណេញសុទ្ធរបស់ រ.ទ.ស.ភ ក្នុងត្រីមាសទី១ ឆ្នាំ២០១៨       ក្នុងត្រីមាសទី១ ឆ្នំា២០១៨ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៥៤.៣៧២.២៥៤.០០០រៀល ថយចុះជាងត្រីមាសទី១ ឆ្នំា២០១៧ ចំនួន ១.៨៤១.២៥៤.០០០រៀល ស្មើនឹង ៣,២៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៧.៨៥៤.២៣១.០០០រៀល ថយចុះចំនួន ៣.៤៨១.៤១៧.០០០រៀល ស្មើនឹង ៣០,៧១% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០១៧។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០១៨ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.៣៨៧.៧០៧.២៤៨.០០០រៀល កើនចំនួន ២៥.៦៩៥.៤៧១.០០០រៀល ស្មើនឹង ១,៨៩% និងមូលធនសរុបមានចំនួន ៨៣៣.៥៨៥.១៤៩.០០០រៀល ថយចុះចំនួន ៥.៥៣៩.៦៣៧.០០០រៀល ស្មើនឹង ០,៦៦%។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៨ មានដូចខាងក្រោម៖

១- អនុបាតចរន្ត ២,០៨ ដង
២- អនុបាតចរន្តលឿន ១,៤៨ ដង
៣- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម 0,៥៧ %
៤- អនុបាតចំណេញធៀបនឹងមូលធន ០,៩៤ %
៥- អនុបាតគំលាតចំណេញភាព ១៤,៤៥ %
៦- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ          ៩០,៣១ រៀល

សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៨ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិច ជាង ១១.៥៣៧.១៥៣.០០០រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។

សូមអានរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០១៨ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 1st Quarterly Report 2018(Khmer Version)
PPWSA 1st Quarterly Financial Information 2018(English Version)
PPWSA_TD_Profit_Decrease_1Q'2018

ដៃគូរពាណិជ្ជកម្ម