របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៨ និងការកើនឡើងចំណេញសុទ្ធរបស់ រ.ទ.ស.ភ ក្នុងត្រីមាសទី២ ឆ្នាំ២០១៨

       ក្នុងត្រីមាសទី២ ឆ្នំា២០១៨ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៦២.៦០២.៤១៨.០០០រៀល កើនឡើងជាងត្រីមាសទី២ ឆ្នំា២០១៧ ចំនួន ២.៣៥៩.៩៥៨.០០០រៀល ស្មើនឹង ៣,៩២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៩.៧១៨.៧៨៤.០០០រៀល កើនឡើងចំនួន ១៦.៤៨៥.២៧៨.០០០រៀល ស្មើនឹង ៥០៩,៨៣% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០១៧។ សម្រាប់រយៈពេល០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១១៥.៨១៩.០៦១.០០០រៀល កើនចំនួន ៥៩០.៨៧៦.០០០រៀល ស្មើនឹង ០,៥១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៧.៥៧៣.០១៥.០០០រៀល កើនឡើងចំនួន ១៣.០០៣.៨៦១.០០០រៀល ស្មើនឹង ៨៩,២៦% បើធៀបនឹងរយៈពេល០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៧។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៨ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.៤២៣.៣៣៨.៧៩០.០០០រៀល កើនចំនួន ៦១.៣២៧.០១៣.០០០រៀល ស្មើនឹង ៤,៥០% និងមូលធនសរុបមានចំនួន ៨៥៣.៣០៣.៩៣៣.០០០រៀល កើនឡើងចំនួន ១៤.១៧៩.១៤៧.០០០រៀល ស្មើនឹង ១,៦៩%។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៨ មានដូចខាងក្រោម៖

១- អនុបាតចរន្ត ២,០០ ដង
២- អនុបាតចរន្តលឿន ១,៣២ ដង
៣- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៤០ %
៤- អនុបាតចំណេញធៀបនឹងមូលធន ២,៣៤ %
៥- អនុបាតគំលាតចំណេញភាព ៣១,៥០ %
៦- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ          ២២៦,៧២ រៀល


សូមអានរបាយការណ៍ត្រីមាសទី២ ឆ្នាំ២០១៨ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 2nd Quarterly Report 2018(Khmer Version)
PPWSA 2nd Quarterly Financial Information 2018(English Version)

ដៃគូរពាណិជ្ជកម្ម