របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៩

       ក្នុងត្រីមាសទី២ ឆ្នំា២០១៩ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៥៧.២៥៤.៣២៩.០០០រៀល ថយចុះជាងត្រីមាសទី២ ឆ្នំា២០១៨ ចំនួន ៥.៣៤៨.០៨៩.០០០រៀល ស្មើនឹង ៨,៥៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៩.២២៨.៤០៥.០០០រៀល ថយចុះចំនួន ១០.៤៩០.៣៧៩.០០០រៀល ស្មើនឹង ៥៣,២០% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០១៨។ សម្រាប់រយៈពេល០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១១២.៥១៣.២៧៦.០០០រៀល ថយចុះចំនួន ៣.៣០៥.៧៨៥.០០០រៀល ស្មើនឹង ២,៨៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៧.៦៥៦.៤៦៧.០០០រៀល ថយចុះចំនួន ៩.៩១៦.៥៤៨.០០០រៀល ស្មើនឹង ៣៥,៩៦% បើធៀបនឹងរយៈពេល០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៨។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.៤៨៩.៦៣៦.០៥៥.០០០រៀល កើនចំនួន ៤០.២២៧.២៤០.០០០រៀល ស្មើនឹង ២,៧៨% និងមូលធនសរុបមានចំនួន ៨៩៨.០៦៩.១៩៣.០០០រៀល ថយចុះចំនួន ១.២៦៨.៨៩៣.០០០រៀល ស្មើនឹង ០,១៤%។

       សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ រ.ទ.ស.ភ រំពឹងថានឹងផលិតទឹកស្អាតចំនួន ៥៣.៤២៦.០០០ម៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ១២.៦៨៦ម៉ែត្រ និងគ្រោងចំណូលប្រមាណ ៦០,៣០១ ប៊ីលានរៀល និងចំណាយសរុបចំនួន ៤៦,៣៧៦ ប៊ីលានរៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាល បានអនុម័ត។

សូមអានរបាយការណ៍ត្រីមាសទី២ ឆ្នាំ២០១៩ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 2nd Quarterly Report 2019(Khmer Version)
PPWSA 2nd Quarterly Financial Information 2019(English Version)

















ដៃគូរពាណិជ្ជកម្ម