របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩

       ក្នុងត្រីមាសទី៣ ឆ្នំា២០១៩ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៦៣.៩៣១.១៩៩.០០០រៀល កើនឡើងជាងត្រីមាសទី៣ ឆ្នំា២០១៨ ចំនួន ៥.៨៩៦.២៩៩.០០០រៀល ស្មើនឹង ១០,១៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២១.៦៦៧.៨៧៩.០០០រៀល កើនឡើងចំនួន ១៤.៤៣០.៦៩១.០០០រៀល ស្មើនឹង ១៩៩,៤០% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០១៨។ សម្រាប់រយៈពេល ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៧៦.២៦៥.៤៩៨.០០០រៀល កើនឡើងចំនួន ២.៤១៨.៦១៥.០០០រៀល ស្មើនឹង ១,៣៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣៩.៣២៤.៣៤៦.០០០រៀល កើនឡើងចំនួន ៤.៥១៤.១៤៣.០០០រៀល ស្មើនឹង ១២,៩៧% បើធៀបនឹងរយៈពេល០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៨។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.៥០១.៤៨៥.៨៦៧.០០០រៀល កើនឡើងចំនួន ៥២.០៧៧.០៥២.០០០រៀល ស្មើនឹង ៣,៥៩% និងមូលធនសរុបមានចំនួន ៩១៩.៧៣៧.០៧២.០០០រៀល កើនឡើងចំនួន ២០.៣៩៨.៩៨៦.០០០រៀល ស្មើនឹង ២,២៧%។

អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
     ១.១ អនុបាតចរន្ត១,៦០ ដង
     ១.២ អនុបាតចរន្តលឿន០,៨៨ ដង
២. អនុបាតចំណេញភាព
     ២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម១,៤៧ %
     ២.២ អនុបាតចំណេញធៀបនឹងមូលធន ២,៣៨ %
     ២.៣ អនុបាតគម្លាតចំណេញដុល៣៤,៧១ %
     ២.៤ អនុបាតគម្លាតចំណេញភាព៣៣,៨៩ %
     ២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ២៤៩,១៣ រៀល
     ២.៦ អនុបាតលទ្ធភាពសងការប្រាក់៤៩,៦១ ដង

សម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៩ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិតមិនតិចជាង ៤៧.៥៣៣.៦៤៦.០០០រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត ។

សូមអានរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០១៩ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 3rd Quarterly Report 2019(Khmer Version)
PPWSA 3rd Quarterly Financial Information 2019(English Version)

















ដៃគូរពាណិជ្ជកម្ម