របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០

       ក្នុងត្រីមាសទី៣ ឆ្នំា២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៨៦.៥៨៥.០៧១.០០០រៀល កើនឡើងជាងត្រីមាសទី៣ ឆ្នំា២០១៩ ចំនួន ២២.៦៥៣.៨៧២.០០០រៀល ស្មើនឹង ៣៥,៤៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៧.១៤០.៨៤២.០០០រៀល កើនឡើងចំនួន ៥.៤៧២.៩៦៣.០០០រៀល ស្មើនឹង ២៥,២៦% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០១៩។ សម្រាប់រយៈពេល ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ រ.ទ.ស.ភ មានចំណូលសរុបចំនួន ២៣៧.៤៨៣.៧២៨.០០០រៀល កើនឡើងចំនួន ៦១.២១៨.២៣០.០០០រៀល ស្មើនឹង ៣៤,៧៣% និងចំណេញសុទ្ធសរុបចំនួន ៦៩.៥៦៦.០៣៥.០០០រៀល កើនឡើងចំនួន ៣០.២៤១.៦៨៩.០០០រៀល ស្មើនឹង ៧៦,៩០% បើធៀបនឹងរយៈពេល ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៩។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.៧៨៥.២២៦.៥២៩.០០០រៀល កើនឡើងចំនួន ១៨០.៨៨២.៦០៧.០០០រៀល ស្មើនឹង ១១,២៧% និងមូលធនសរុបមានចំនួន ៩៦៣.២៦៦.៨៤៧.០០០រៀល កើនឡើងចំនួន ៤៩.៥៦២.២០៨.០០០រៀល ស្មើនឹង ៥,៤២%។

អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
     ១.១ អនុបាតចរន្ត១,២៧ ដង
     ១.២ អនុបាតចរន្តលឿន០,៨៥ ដង
២. អនុបាតចំណេញភាព
     ២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម១,៥៧ %
     ២.២ អនុបាតចំណេញធៀបនឹងមូលធន ២,៨៦ %
     ២.៣ អនុបាតគម្លាតចំណេញដុល៤៣,៧៧ %
     ២.៤ អនុបាតគម្លាតចំណេញភាព៣១,៣៥ %
     ២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៣១២,០៦ រៀល
     ២.៦ អនុបាតលទ្ធភាពសងការប្រាក់៥,៣៦ ដង

សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៥៨.២៥៩.៨០០ម³ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ៤៥.១៥០ម៉ែត្រ។ រ.ទ.ស.ភ រំពឹងថានឹងទទួលបានចំណូលសរុបចំនួន ៨៤.៨២៥.៧៨៧.០០០រៀល និងចំណាយសរុបចំនួន ៥៦.២១៤.៣៧៧.០០០រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរបានអនុម័ត។

សូមអានរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២០ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
របាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២០(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២០(ភាសាអង់គ្លេស)
របាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២០(ភាសាអង់គ្លេស)

















ដៃគូរពាណិជ្ជកម្ម