ការពន្យារពេលនៃរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២០ របស់ រ.ទ.ស.ភ

       របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២០ របស់ រ.ទ.ស.ភ ដែលត្រូវផ្តល់ជូននិយ័តករមូលបត្រកម្ពុជា យ៉ាងយូរត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នឹងត្រូវពន្យារពេលរហូតដល់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ដោយសារ រ.ទ.ស.ភ ត្រូវធ្វើការផ្ទៀងផ្ទាត់គណនីចំណូល សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ និងសម្រាប់ឆ្នាំ២០២០ ឱ្យស្របតាមស្តង់ដារគណនេយ្យ CIFRS 15 (ចំណូលពីកិច្ចសន្យាជាមួយអតិថិជន)។ ការយឺតយ៉ាវនេះ ធ្វើឱ្យការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានការយឺតយ៉ាវផងដែរ។

ហេតុដូចនេះ របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២០ របស់ រ.ទ.ស.ភ ត្រូវពន្យារពេល ដោយសារការអវត្តមាននៃព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលជាផ្នែកសំខាន់នៃរបាយការណ៍ប្រចាំត្រីមាស។

សូមអានព័ត៌មានទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PR_Postponement 4Q2020 Report(KH)
PR_Postponement 4Q2020 Report(EN)














ដៃគូរពាណិជ្ជកម្ម