របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២០

       ក្នុងត្រីមាសទី៤ ឆ្នំា២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៨៦.៨៨៤.១២៨.០០០រៀល កើនឡើងជាងត្រីមាសទី៤ ឆ្នំា២០១៩ ចំនួន ៤៦.៤៣៤.៤៦៦.០០០រៀល ឬ ១១៤,៨០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៨.៧៨៥.៨១០.០០០រៀល កើនឡើងចំនួន ២៤.៨១៨.២៤៤.០០០រៀល ឬ ៤១១,៤១% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០១៩។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៣២៤.៣៦៧.៨៥៦.០០០រៀល កើនឡើងចំនួន ១០៧.៨៧១.០៤០.០០០រៀល ស្មើនឹង ៤៩,៨៣% និងចំណេញសុទ្ធសរុបចំនួន ៨៨.៣៥១.៨៤៥.០០០រៀល កើនឡើងចំនួន ៥៥.០៥៩.៩៣២.០០០រៀល ស្មើនឹង ១៦៥,៣៩% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៩។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.៨៦៤.៦១៨.១៤០.០០០រៀល កើនឡើងចំនួន ២៦០.២៧៤.២១៨.០០០រៀល ឬ ១៦,២២% និងមូលធនសរុបមានចំនួន ៩៨២.០៥២.៦៥៧.០០០រៀល កើនឡើងចំនួន ៦៨.៣៤៨.០១៨.០០០រៀល ឬ ៧,៤៨%។

អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
     ១.១ អនុបាតចរន្ត១,២២ ដង
     ១.២ អនុបាតចរន្តលឿន០,៨៦ ដង
២. អនុបាតចំណេញភាព
     ២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម១,០៣ %
     ២.២ អនុបាតចំណេញធៀបនឹងមូលធន ១,៩៣ %
     ២.៣ អនុបាតគម្លាតចំណេញដុល៣៨,៤១ %
     ២.៤ អនុបាតគម្លាតចំណេញភាព២១,៦២ %
     ២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ២១៦ រៀល
     ២.៦ អនុបាតលទ្ធភាពសងការប្រាក់២,០៣ ដង

សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៥៥.៩៥៧.៥៣១ម³ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ៥០.២៧០ម៉ែត្រ។

សូមអានរបាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២០ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖

របាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២០(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២០(ភាសាអង់គ្លេស)
របាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៤ ឆ្នាំ២០២០(ភាសាអង់គ្លេស)ដៃគូរពាណិជ្ជកម្ម