រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ចូនក្រុមការងារចុះរៀបចំតភ្ជាប់បណ្តាញទឹកស្អាតនៅតាមបណ្តាទីតាំងមួយចំនួន

       ដោយបច្ចុប្បន្នរាជធានីភ្នំពេញបានរងនូវការរីករាលដាលជម្ងឺឆ្លងកូវីដ១៩ កាន់តែច្រើនឡើង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩នេះ ដោយបានបញ្ចូនក្រុមការងារចុះរៀបចំតភ្ជាប់បណ្តាញទឹកស្អាតនៅតាមបណ្តាទីតាំងមួយចំនួន សម្រាប់ត្រៀមផ្គត់ផ្គង់ជូនដល់អ្នកចត្តាឡីស័ក និងអ្នកសម្រាកព្យាបាលជម្ងឺ COVID-19 ដូចខាងក្រោមៈ
១. ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វិទ្យាល័យ ជា ស៊ីម សាមគ្គី និងវិទ្យាល័យជម្ពូវ័ន
២. ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រោងចក្រ KADA
៣. ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ មណ្ឌលវិមានពិភពថ្មី សែនសុខ ។ដៃគូរពាណិជ្ជកម្ម