ការយឺតយ៉ាវក្នុងការទូទាត់ថ្លៃប្រើប្រាស់ទឹកស្អាតមិនត្រូវបានពិន័យ រឺផ្អាកផ្គត់ផ្គង់ទឹកស្អាតក្នុងអំឡុងពេលបិទខ្ទប់នោះទេ

       រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ មេត្តាជ្រាបថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងមិនមានការពិន័យ ឬផ្អាកការផ្គត់ផ្គង់ទឹកស្អាតចំពោះអតិថិជនដែលយឺតយ៉ាវក្នុងការទូទាត់វិក្កយបត្រថ្លៃប្រើប្រាស់ទឹកនោះទេ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។ ជាមួយគ្នានេះក៏សូមអំពាវនាវដល់អតិថិជនដែលមានលទ្ធភាព សូមមេត្តាទូទាត់ថ្លៃប្រើប្រាស់ទឹកស្អាតឱ្យបានទាន់ពេល។ សូមអរគុណ





















ដៃគូរពាណិជ្ជកម្ម