របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២១

       ក្នុងត្រីមាសទី១ ឆ្នំា២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៨៤.៣០៤.៧២៦.០០០រៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០២០ ចំនួន ៨.៤៨៧.៤១០.០០០រៀល ឬ ១១,១៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣០.៧៧១.៦០៩.០០០រៀល កើនឡើងចំនួន ៤.១៦៧.៦៦៥.០០០រៀល ឬ ១៥,៦៧% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០២០។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.៩៧៩.២៩១.១១៧រៀល កើនឡើងចំនួន ១១៤.៦៧២.៩៧៧រៀល ឬ ៦,១៥% និងមូលធនសរុបមានចំនួន ១.០៦៨.១២៥.៩០៥រៀល កើនឡើងចំនួន ៨៦.០៧៣.២៤៨.000រៀល ឬ ៨,៧៦%។

អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
     ១.១ អនុបាតចរន្ត១,៥១ ដង
     ១.២ អនុបាតចរន្តលឿន១,១៤ ដង
២. អនុបាតចំណេញភាព
     ២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម១,៦០ %
     ២.២ អនុបាតចំណេញធៀបនឹងមូលធន ៣,០០ %
     ២.៣ អនុបាតគម្លាតចំណេញដុល៤១,៥០ %
     ២.៤ អនុបាតគម្លាតចំណេញភាព៣៦,៥០ %
     ២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៣៥៣,៨១ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់២,០៣ ដង
សូមអានរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២១ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
របាយការណ៍ត្រីមាសទី១ ឆ្នាំ២០២១(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី១ ឆ្នាំ២០២១(ភាសាអង់គ្លេស)

ដៃគូរពាណិជ្ជកម្ម