Phnom Penh Water Story

              សៀវភៅ Phnom Penh Water Story នេះ ត្រូវបានសិក្សាស្រាវជ្រាវអង្កេតយ៉ាងយកចិត្តទុកដាក់ពីអ្នកនិពន្ធ ដែលជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យនៅចក្រភពអង់គ្លេស មានដូចជា៖
              - Prof. Asit K Biswas, University Glasgow UK.
              - Cecilia Torjada, Institute of water policy Lee Kuan Yew , National University of Singapore.
              - Pawan K. Sachdeva, Water Management International Private Ltd, Singapore.
           - និងដោយមានការផ្តល់នូវអារម្ភកថាពីអង្គការ Jica ផងដែរការសិក្សាវិភាគ និងអង្កេតអស់រយ: ៥ ឆ្នាំ ( 2015-2021) អំពីប្រវត្តិ កំណែរទម្រង់ ភាពជាអ្នកដឹកនាំ គុណភាពនៃសេវាកម្ម-អាជីវកម្ម ។ល។ ទើបអ្នកនិពន្ធសម្រេចបោះពុម្ភផ្សាយ និងចែកចាយទូទាំងពិភពលោក ដោយសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ អាចធ្វើបាន .! កំណែទំរង់ តម្លាភាព និងភាពជាអ្នកដឹកនាំ ធ្វើឲ្យអង្គភាពមានវឌ្ឍនភាពល្អ មានសូចនាករមួយចំនួន រដ្ឋាករទឹកភ្នំពេញធ្វើបានល្អជាងនៅ London, ជាងនៅ Paris, ជាងនៅ ក្រុង Los Angeles, US. ហើយដែលប្រទេសកំពុងអភិវឌ្ឍន៍ គួរសិក្សារៀនសូត្រតាម ។ សៀវភៅនេះត្រូវបានតម្កល់នៅបណ្ណាល័យជាតិ បណ្ណាល័យសម្តេចតេជោ សាលាភូមិន្ទភ្នំពេញ បណ្ណាល័យហ៊ុនសែន សាកលវិទ្យាល័យជាតិគ្រប់គ្រង និងបណ្ណាល័យនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ផងដែរសម្រាប់និស្សិតជាឯកសារសិក្សាស្រាវជ្រាវ ។ ក្នុងនោះផងដែរមូលនិធិស្វីសបានឧបត្ថម្ភ 300 ក្បាលសម្រាប់ចែកជូនដល់អង្គការ/អង្គភាព ( Non profit organization) និងមូលនិធិសាកលវិទ្យាល័យ Glasgow UK ឧបត្ថម្ភ 400 ក្បាល សម្រាប់ចែកចាយដល់សាកលវិទ្យាល័យនានានៅបរទេស និងគោលដៅក្នុងស្រុកដែលយើងចង់ចែក ។
              ទន្ទឹមនិងនេះឯកឧត្តមបណ្ឌិត ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវចូលរួមជាវាគ្មិនជាមួយអ្នកនិពន្ធនៃសកលវិទ្យាល័យ Glasgow UK និងខាងសាកលវិទ្យាល័យ លីក្វាន់យូ សិង្ហបូរី ផ្សព្វផ្សាយបង្ហាញ-សំនួរចម្លើយ ដែលប្រទេសជាច្រើនឆ្ងល់ថា ហេតុអ្វីកម្ពុជាធ្វើបាន ? ក្នុងកម្មវិធី Singapore International Water Week កាលពីថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ ។

សម្រាប់ការអានសៀវភៅនេះ សូមទាញយកនៅទីនេះ Phnom Penh Water Story

























ដៃគូរពាណិជ្ជកម្ម