របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២១

       ក្នុងត្រីមាសទី២ ឆ្នំា២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៧៧.១៨១.៣៩៥.០០០រៀល កើនឡើងជាងត្រីមាសទី២ ឆ្នំា២០២០ ចំនួន ១.៩៣៦.៣០៥.០០០រៀល ឬ ២,៥៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៦.៨១០.៧៧៤.០០០រៀល កើនឡើងចំនួន ៩៨៩.៥២៥.០០០រៀល ឬ ៦,២៥% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០២០។ សម្រាប់រយៈពេល ០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៦១.១៨៦.៣៣៨.០០០រៀល កើនឡើងចំនួន ១០.២៨៧.៦៨១.០០០រៀល ស្មើនឹង ៦,៨២% និងចំណេញសុទ្ធសរុបចំនួន ៤៧.៥៨២.៣៧៧.០០០រៀល កើនឡើងចំនួន ៥.១៥៧.១៨៤.០០០រៀល ស្មើនឹង ១២,១៦% បើធៀបនឹងរយៈពេល ០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២០។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.១១៥.៦៨៩.១៧៥.០០០រៀល កើនឡើងចំនួន ២៥១.០៧១.០៣៥.០០០រៀល ឬ ១៣,៤៧% និងមូលធនសរុបមានចំនួន ១.០៨៤.៩៣៦.៦៧៣.០០០រៀល កើនឡើងចំនួន ១០២.៨៨៤.០១៦.០០០រៀល ឬ ១០,៤៨%។

អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ ឆ្នាំ២០២១ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
     ១.១ អនុបាតចរន្ត១,៩០ ដង
     ១.២ អនុបាតចរន្តលឿន១,៣៨ ដង
២. អនុបាតចំណេញភាព
     ២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម០,៨២ %
     ២.២ អនុបាតចំណេញធៀបនឹងមូលធន ១,៥៦ %
     ២.៣ អនុបាតគម្លាតចំណេញដុល៣៥,៨៩ %
     ២.៤ អនុបាតគម្លាតចំណេញភាព២១,៧៨ %
     ២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ១៩៣,២៩ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់៤,៧១ ដង
សូមអានរបាយការណ៍ត្រីមាសទី២ ឆ្នាំ២០២១ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
របាយការណ៍ត្រីមាសទី២ ឆ្នាំ២០២១(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី២ ឆ្នាំ២០២១(ភាសាអង់គ្លេស)

















ដៃគូរពាណិជ្ជកម្ម