សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបេក្ខភាពអភិបាលឯករាជ្យ



      រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា៖ អភិបាលឯករាជ្យមួយរូបដែលជាសមាជិកក្រុមប្រឹក្សាភិបាល រ.ទ.ស.ភ នឹងត្រូវផុតអាណត្តិការងារ នាខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ។ យោងលក្ខន្តិកៈ រ.ទ.ស.ភ និងប្រកាសលេខ០១១/១៨ គ.ម.ក/ប្រ.ក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីអភិបាលកិច្ចសាជីវកម្មសម្រាប់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ រ.ទ.ស.ភ សូម ប្រកាសជ្រើសរើសបេក្ខជនដែលមានបំណងឈរឈ្មោះជាអភិបាលឯករាជ្យយ៉ាងតិចចំនួន២រូប ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងនៅក្នុងមហាសន្និបាតភាគហ៊ុនិករបស់ រ.ទ.ស.ភ សម្រាប់អាណត្តិការងាររយៈពេល ៣ (បី) ឆ្នាំ។



















ដៃគូរពាណិជ្ជកម្ម