ការតែងតាំងលេខាធិការសហគ្រាស និងបុគ្គលិកជាន់ខ្ពស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ      តាមរយៈសេចក្តីសម្រេចលេខ ០០១ ក្រ.ប្រ.ភ/ស.ស.រ ត.ត និងលេខ ០០២ ក្រ.ប្រ.ភ/ស.ស.រ ត.ត ក្រុមប្រឹក្សាភិបាល អាណត្តិទី៧ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានតែងតាំងលេខាធិការសហគ្រាស និងបុគ្គលិកជាន់ខ្ពស់ដូចខាងក្រោម៖
១. លោក ជូ ផល្លា ជាលេខាធិការសហគ្រាសមានឋានៈស្មើអគ្គនាយករង
២. លោក ជា សតិភទ្ទ ជាអគ្គនាយករងទទួលបន្ទុកសាខាសេវាកម្មទឹកស្អាត និងអនាម័យ
៣. លោក ដេង ប៉ូលីដែន ជាអគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច
៤. លោក ផេង ទី ជាអគ្គនាយករងទទួលបន្ទុកគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹក
៥. លោក សុខ ណារ៉េត ជាប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
៦. លោក ទុយ ប៊ុនសេរីរិទ្ធ ជាប្រធាននាយកដ្ឋាននៃសាខាសេវាកម្មទឹកស្អាត និងអនាម័យ
៧. លោក កាំង សោភីណា ជាប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹក
៨. លោក កែម កានវិចិត្រ ជាប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធផលិតកម្ម


ដៃគូរពាណិជ្ជកម្ម