របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២១

       ៖ ក្នុងត្រីមាសទី៤ ឆ្នំា២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩២.៦៧៦.៣៦២.០០០រៀល កើនឡើងជាងត្រីមាសទី៤ ឆ្នំា២០២០ ចំនួន ៥.៧៩២.២៣៤.០០០រៀល ឬ ៦,៦៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២១.៩៥២.៨៦១.០០០រៀល កើនឡើងចំនួន ៣.១៦៧.០៥១.០០០រៀល ឬ ១៦,៨៦% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០២០។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៣៦៩.១៤៥.២៥៧.០០០រៀល កើនឡើងចំនួន៤៤.៧៧៧.៤០១.០០០រៀល ស្មើនឹង ១៣,៨០% និងចំណេញសុទ្ធសរុបចំនួន ១២៩.២៧៣.៩១៧.០០០រៀល កើនឡើងចំនួន ៤០.៩២២.០៧២.០០០រៀល ស្មើនឹង ៤៦,៣២% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២០។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.២៩២.១៣៦.២១៤.០០០រៀល កើនឡើងចំនួន ៤២៧.៥១៨.០៧៤.០០០រៀល ឬ ២២,៩៣% និងមូលធនសរុបមានចំនួន ១.១៦៦.៦២៨.២១៣.០០០រៀល កើនឡើងចំនួន ១៨៤.៥៧៥.៥៥៦.០០០រៀល ឬ ១៨,៧៩%។

អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
     ១.១ អនុបាតចរន្ត២,២៣ ដង
     ១.២ អនុបាតចរន្តលឿន១,៥៣ ដង
២. អនុបាតចំណេញភាព
     ២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម០,៩៧ %
     ២.២ អនុបាតចំណេញធៀបនឹងមូលធន ១,៩០ %
     ២.៣ អនុបាតគម្លាតចំណេញដុល៣១,៣១ %
     ២.៤ អនុបាតគម្លាតចំណេញភាព២៣,៦៩ %
     ២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ២៥២,៤១ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់៣០,០៤ ដង
សូមអានរបាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២១ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
របាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២១(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២១(ភាសាអង់គ្លេស)

















ដៃគូរពាណិជ្ជកម្ម