សេចក្តីប្រកាសព័ត៌មានស្តីពីពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ រវាងរដ្ឋាកទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន KKKCT CONSORTIUM



      រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមជម្រាបជូនវិនិយោគិន និងសាធារណជនមេត្តាជ្រាបថា នៅថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នៅទីសា្នក់ការកណ្តាល រ.ទ.ស.ភ បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ រវាង រ.ទ.ស.ភ និងក្រុមហ៊ុន KKKCT CONSORTIUM ដែលជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល អ៊ុំ សុថា ។ គម្រោងនេះ ជាប្រភេទគម្រោង Special Purpose Company (SPC) លក់ជាវដុំជូន រ.ទ.ស.ភ ក្នុងតម្លៃតូចជាង ឬមិនឱ្យលើសពី ៥០០រៀល/ម៣ ដែលមានរយៈពេលអនុវត្តគម្រោង ១០ឆ្នាំ (ឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៤)។ គម្រោងនឹងផ្តើមដំណើរការសាងសង់នាខែមិថុនា ឆ្នាំ២០២២ និងបញ្ចប់នាខែធ្នូ ឆ្នាំ២០២៤ ដោយក្រុមហ៊ុនម៉ៅការសាងសង់ KKKCT CONSORTIUM និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស CONSORTIUM OF NIHON SUIDO CONSULTANTS CO., LTD AND CROWN AGENTS JAPAN LIMITED របស់ប្រទេសជប៉ុន ក្នុងការត្រួតពិនិត្យគម្រោងសាងសង់។
















ដៃគូរពាណិជ្ជកម្ម