របាយការណ៍ប្រចាំឆ្នាំ២០២១

       ក្នុងឆ្នំា២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៣៦៩.១៤៥.២៥៧.០០០រៀល កើនឡើងជាងឆ្នំា២០២០ ចំនួន ៤៤.៧៧៧.៤០១.០០០រៀល ឬ ១៣,៨០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១២៩.២៧៣.៩១៧.០០០រៀល កើនឡើងចំនួន ៤០.៩២២.០៧២.០០០រៀល ឬ ៤៦,៣២% បើធៀបនឹងឆ្នំា២០២០។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៣០៦.៨០៦.១៧៤.០០០រៀល កើនឡើងចំនួន ៤៤២.១៨៨.០៣៤.០០០រៀល ឬ ២៣,៧១% និងមូលធនសរុបមានចំនួន ១.១៦៦.៦២៨.២១៣.០០០រៀល កើនឡើងចំនួន ១៨៤.៥៧៥.៥៥៦.០០០រៀល ឬ ១៨,៧៩%។

អនុបាតហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២១ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត១,៦៥ ដង
១.២ អនុបាតចរន្តលឿន១,១១ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៦,២០%
២.២ អនុបាតចំណេញធៀបនឹងមូលធន១២,០៣%
២.៣ អនុបាតគម្លាតចំណេញដុល៤២,៥៦%
២.៤ អនុបាតគម្លាតចំណេញភាព៣៥,០២%
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ១.៤៨៦,៣៧រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់៣២,៧៦ដង

សម្រាប់ឆ្នាំ២០២២ រ.ទ.ស.ភ គ្រោងផលិតទឹកចំនួន ២២៨.៧៣៥.៦១៤ម៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ២៨០.០០០ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ៣៣២.០៣៤.០០២.០០០រៀល និងចំណាយសរុបចំនួន ២១៦.១៥០.៣៥៣.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

សូមអានរបាយការណ៍ប្រចាំឆ្នាំ២០២១ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
របាយការណ៍ប្រចាំឆ្នាំ២០២១ (ភាសាខ្មែរ)
របាយការណ៍ប្រចាំឆ្នាំ២០២១ (ភាសាអង់គ្លេស)

















ដៃគូរពាណិជ្ជកម្ម