របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២២

       ក្នុងត្រីមាសទី១ ឆ្នំា២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៨២.០២០.០១០.០០០រៀល ថយចុះជាងត្រីមាសទី១ ឆ្នំា២០២១ ចំនួន ២.២៨៤.៧១៦.០០០រៀល ឬ ២,៧១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣០.២៩១.៧៤៩.០០០រៀល ថយចុះចំនួន ៤៧៩.៨៦០.០០០រៀល ឬ ១,៥៦% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០២១។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៤២៧.៨៨១.៣២០.០០០រៀល កើនឡើងចំនួន ១២១.០៧៥.១៤៦.០០០រៀល ឬ ៥,២៥% និងមូលធនសរុបមានចំនួន ១.១៩២.៨៧៥.៧១០.០០០រៀល កើនឡើងចំនួន ២៦.២៤៧.៤៩៧.០០០រៀល ឬ ២,២៥%។

អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
     ១.១ អនុបាតចរន្ត១,៩៩ ដង
     ១.២ អនុបាតចរន្តលឿន១,៣៣ ដង
២. អនុបាតចំណេញភាព
     ២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម១,២៨ %
     ២.២ អនុបាតចំណេញធៀបនឹងមូលធន ២,៥៧ %
     ២.៣ អនុបាតគម្លាតចំណេញដុល៣៩,០៦ %
     ២.៤ អនុបាតគម្លាតចំណេញភាព៣៦,៩៣ %
     ២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៣៤៨,២៩ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់៣៩,១៥ ដង
សូមអានរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២២ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
របាយការណ៍ត្រីមាសទី១ ឆ្នាំ២០២២(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី១ ឆ្នាំ២០២២(ភាសាអង់គ្លេស)

















ដៃគូរពាណិជ្ជកម្ម