របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២
ក្នុងត្រីមាសទី៣ ឆ្នំា២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩១.៩០៣.៨៥៨.០០០រៀល ថយចុះជាងត្រីមាសទី៣ ឆ្នំា២០២១ ចំនួន ២៣.៣៧៨.៧០៤.០០០រៀល ឬ ២០,២៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៨.០១១.៩២៦.០០០រៀល ថយចុះចំនួន ៣១.៧២៦.៧៥៤.០០០រៀល ឬ ៥៣,១១% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០២១។ សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ រ.ទ.ស.ភ មានចំណូលសរុបចំនួន ២៥៣.៩១១.៦៩១.០០០រៀល ថយចុះចំនួន ២២.៥៥៧.២០៤.០០០រៀល ស្មើនឹង ៨,១៦% និងចំណេញសុទ្ធសរុបចំនួន ៨៦.០៩៥.២៦០.០០០រៀល ថយចុះចំនួន ២១.២២៥.៧៩៦.០០០រៀល ស្មើនឹង ១៩,៧៨% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២១។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៦០៦.៩៧៧.១៤៣.០០០រៀល កើនឡើងចំនួន ៣០០.១៧០.៩៦៩.០០០រៀល ឬ ១៣,០១% និងមូលធនសរុបមានចំនួន ១.២៤៨.៦៧៩.២២១.០០០រៀល កើនឡើងចំនួន ៨២.០៥១.០០៨.០០០រៀល ឬ ៧,០៣%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព | |
១.១ អនុបាតចរន្ត | ១,៨៦ ដង |
១.២ អនុបាតចរន្តលឿន | ១,២៣ ដង |
២. អនុបាតចំណេញភាព | |
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ១,០៩ % |
២.២ អនុបាតចំណេញធៀបនឹងមូលធន | ២,២៧ % |
២.៣ អនុបាតគម្លាតចំណេញដុល | ៤២,៨២ % |
២.៤ អនុបាតគម្លាតចំណេញភាព | ៣០,៤៨ % |
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៣២២,០៨ រៀល |
៣. អនុបាតលទ្ធភាពសងការប្រាក់ | ៣,៧៣ ដង |
របាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២២(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២២(ភាសាអង់គ្លេស)