របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២២

              ក្នុងត្រីមាសទី៤ ឆ្នំា២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩២.២៦៦.៤៦៥.០០០រៀល ថយចុះជាងត្រីមាសទី៤ ឆ្នំា២០២១ ចំនួន ៤០៩.៨៩៧.០០០រៀល ឬ ០,៤៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២២.០៩០.៦០៥.០០០រៀល កើនឡើងចំនួន ១៣៧.៧៤៤.០០០រៀល ឬ ០,៦៣% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០២១។ សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៣៤៦.១៧៨.១៥៦.០០០រៀល ថយចុះចំនួន ២២.៩៦៧.១០១.០០០រៀល ឬ ៦,២២% និងចំណេញសុទ្ធសរុបចំនួន ១០៨.១៨៥.៨៦៥.០០០រៀល ថយចុះចំនួន ២១.០៨៨.០៥២.០០០រៀល ឬ ១៦,៣១% បើធៀបទៅនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២២ នេះដែរទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៦៨៤.១៣៥.៨៧៥.០០០រៀល កើនឡើងចំនួន ៣៧៧.៣២៩.៧០១.០០០រៀល ឬ ១៦,៣៦% និងមូលធនសរុបមានចំនួន ១.២៧២.២១៣.០៤៧.០០០រៀល កើនឡើងចំនួន ១០៥.៥៨៤.៨៣៤.០០០រៀល ឬ ៩,០៥%។

អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
     ១.១ អនុបាតចរន្ត២,១៦ ដង
     ១.២ អនុបាតចរន្តលឿន១,៤៣ ដង
២. អនុបាតចំណេញភាព
     ២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម០,៨៤ %
     ២.២ អនុបាតចំណេញធៀបនឹងមូលធន ១,៧៥ %
     ២.៣ អនុបាតគម្លាតចំណេញដុល៣០,៣៥ %
     ២.៤ អនុបាតគម្លាតចំណេញភាព២៣,៩៤ %
     ២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ២៥៣,៩៩ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់៣,៣៦ ដង
សូមអានរបាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២២ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
របាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២២(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២២(ភាសាអង់គ្លេស)

















ដៃគូរពាណិជ្ជកម្ម