របាយការណ៍ប្រចាំឆ្នាំ២០២២

       ក្នុងឆ្នំា២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៣៤៦.១៧៨.១៥៦.០០០រៀល ថយចុះជាងឆ្នំា២០២១ ចំនួន ២២.៩៦៧.១០១.០០០រៀល ឬ ៦,២២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១០៨.១៨៥.៨៦៥.០០០រៀល ថយចុះចំនួន ២១.០៨៨.០៥២.០០០រៀល ឬ ១៦,៣១% បើធៀបនឹងឆ្នំា២០២១។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៦៨៤.១៣៥.៨៧៥.០០០រៀល កើនឡើងចំនួន ៣៧៧.៣២៩.៧០១.០០០រៀល ឬ ១៦,៣៦% និងមូលធនសរុបមានចំនួន ១.២៧២.២១៣.០៤៧.០០០រៀល កើនឡើងចំនួន ១០៥.៥៨៤.៨៣៤.០០០រៀល ឬ ៩,០៥%។

អនុបាតហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២២ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត២,២១ ដង
១.២ អនុបាតចរន្តលឿន១,៤៦ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៤,៣៤%
២.២ អនុបាតចំណេញធៀបនឹងមូលធន៨,៨៧%
២.៣ អនុបាតគម្លាតចំណេញដុល៣៦,០៧%
២.៤ អនុបាតគម្លាតចំណេញភាព៣១,២៥%
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ១.២៤៣,៩០រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់១០,៣២ដង

សម្រាប់ឆ្នាំ២០២៣ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ២៧៣.២៦៣.១០០ម៣ ជាមួយនឹងការពង្រីកបណ្តាញ ចែកចាយទឹកបន្ថែម ៤៦២.៨០០ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ៤១៣.៨៥៥.៤៣៦.០០០រៀល និង ចំណាយសរុបចំនួន ២៦៧.៩៤០.០៩០.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និង ក្រសួងអាណាព្យាបាលទាំងពីរ។

សូមអានរបាយការណ៍ប្រចាំឆ្នាំ២០២២ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
របាយការណ៍ប្រចាំឆ្នាំ២០២២ (ភាសាខ្មែរ)
របាយការណ៍ប្រចាំឆ្នាំ២០២២ (ភាសាអង់គ្លេស)

















ដៃគូរពាណិជ្ជកម្ម