របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣

              ក្នុងត្រីមាសទី១ ឆ្នំា២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៨៣.០១១.៦១៣.០០០រៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០២២ ចំនួន ៩៩១.៦០៣.០០០រៀល ឬ ១,២១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣៨.៤១០.៣៨៥.០០០រៀល កើនឡើងចំនួន ៨.១១៨.៦៣៦.០០០រៀល ឬ ២៦,៨០% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០២២។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០២៣ នេះដែរទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៧៥៤.០០៤.០៦១.០០០រៀល កើនឡើងចំនួន ៦៩.៨៦៨.១៨៦.០០០រៀល ឬ ២,៦០% និងមូលធនសរុបមានចំនួន ១.៣០៦.៣១៨.២៧៤.០០០រៀល កើនឡើងចំនួន ៣៤.១០៥.២២៧.០០០រៀល ឬ ២,៦៨%។

អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
     ១.១ អនុបាតចរន្ត២,១៤ ដង
     ១.២ អនុបាតចរន្តលឿន១,៤៨ ដង
២. អនុបាតចំណេញភាព
     ២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម១,៤១ %
     ២.២ អនុបាតចំណេញធៀបនឹងមូលធន ២,៩៨ %
     ២.៣ អនុបាតគម្លាតចំណេញដុល៣២,៣៧ %
     ២.៤ អនុបាតគម្លាតចំណេញភាព៤៦,២៧ %
     ២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៤៤១,៦៣ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់២២,៨២ ដង
សូមអានរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៣ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
របាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៣(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៣(ភាសាអង់គ្លេស)


សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៥៧.០១៧.៩៦៤ម៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ១៤៩.៧៤០ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ១០២.១៣៩.៤១៦.០០០រៀល និងចំណាយសរុបចំនួន ៦៨.៥៥៨.៦៩៧.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

















ដៃគូរពាណិជ្ជកម្ម