របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៣

              ក្នុងត្រីមាសទី២ ឆ្នំា២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩៩.៥៦២.៤៩៦.០០០រៀល កើនឡើងជាងត្រីមាសទី២ ឆ្នំា២០២២ ចំនួន ១៩.២៤៣.៦៦៩.០០០រៀល ឬ ២៣,៩៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៣.២៣១.២៩៩.០០០រៀល ថយចុះចំនួន ១៤.៥៦០.២៨៦.០០០រៀល ឬ ៥២,៣៩% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០២២។ សម្រាប់រយះពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៨២.៥៧៤.១០៩.០០០រៀល កើនឡើងចំនួន ២០.២៣៥.២៧២.០០០រៀល ឬ ១២,៤៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៥១.៦៤១.៦៨៦.០០០រៀល ថយចុះចំនួន ៦.៤៤១.៦៤៨.០០០រៀល ឬ ១១,០៩% បើធៀបនឹងរយះពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២២។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២៣ នេះដែរទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៨៥៩.៤០៦.៦៨៤.០០០រៀល កើនឡើងចំនួន ១៧៥.២៧០.៨០៩.០០០រៀល ឬ ៦,៥៣% និងមូលធនសរុបមានចំនួន ១.៣១៩.៥៤៩.៥៧៥.០០០រៀល កើនឡើងចំនួន ៤៧.៣៣៦.៥២៨.០០០រៀល ឬ ៣,៧២%។

អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
     ១.១ អនុបាតចរន្ត២,០៤ ដង
     ១.២ អនុបាតចរន្តលឿន១,៤០ ដង
២. អនុបាតចំណេញភាព
     ២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម០,៤៧ %
     ២.២ អនុបាតចំណេញធៀបនឹងមូលធន ១,០១ %
     ២.៣ អនុបាតគម្លាតចំណេញដុល៣៨,៨៦ %
     ២.៤ អនុបាតគម្លាតចំណេញភាព១៣,២៩ %
     ២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ១៥២,១៣ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់១,៩៧ ដង
សូមអានរបាយការណ៍ត្រីមាសទី២ ឆ្នាំ២០២៣ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
របាយការណ៍ត្រីមាសទី២ ឆ្នាំ២០២៣(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី២ ឆ្នាំ២០២៣(ភាសាអង់គ្លេស)


សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៧៤.១៨៦.៣០០ម៣ ជាមួយនឹងការពង្រីក បណ្តាញចែកចាយទឹកបន្ថែម ១២៣.៥២០ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ១០២.៩៦៩.២៧២.០០០រៀល និងចំណាយសរុបចំនួន ៦២.២៥៥.២៩១.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

ដៃគូរពាណិជ្ជកម្ម