របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤
ក្នុងត្រីមាសទី១ ឆ្នំា២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ១០៦.៨១១.៥១៣.០០០រៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០២៣ ចំនួន ២៣.៧៩៩.៩០០.០០០រៀល ឬ ២៨,៦៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៥២.០៩២.៤២៩.០០០រៀល កើនឡើងចំនួន ១៣.៦៨២.០៤៤.០០០រៀល ឬ ៣៥,៦២% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០២៣។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០២៤ នេះដែរទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ៣.២២៧.៥១៧.៧៦៣.០០០រៀល កើនឡើងចំនួន ៦៨.៤៥៧.៤៤០.០០០រៀល ឬ ២,១៧% និងមូលធនសរុបមានចំនួន ១.៤៤២.០៤៣.៩៣៨.០០០រៀល កើនឡើងចំនួន ៤៧.៥២៦.៤៦៧.០០០រៀល ឬ ៣,៤១%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព | |
១.១ អនុបាតចរន្ត | ២,៨២ ដង |
១.២ អនុបាតចរន្តលឿន | ១,៥១ ដង |
២. អនុបាតចំណេញភាព | |
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ១,៦៣ % |
២.២ អនុបាតចំណេញធៀបនឹងមូលធន | ៣,៦៧ % |
២.៣ អនុបាតគម្លាតចំណេញដុល | ៤២,៣៣ % |
២.៤ អនុបាតគម្លាតចំណេញភាព | ៤៨,៧៧ % |
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៥៩៨,៩៥ រៀល |
៣. អនុបាតលទ្ធភាពសងការប្រាក់ | ២៤,៥៥ ដង |
សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៧៦.៦២៧.៥៥០ម៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ១៦១.៩៤៤ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ១១៣.៣៣០.៨៤៣.០០០រៀល និងចំណាយសរុបចំនួន ៧១.២៤៦.៥៨៨.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។
សូមអានរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៤ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៤(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៤(ភាសាអង់គ្លេស)