ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន VINCI Construction Grands Projets បានចុះកិច្ចសន្យា សាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ។ កិច្ចសន្យាសាងសង់នេះមានទឹកប្រាក់សរុបប្រមាណ ១០៣លានដុល្លារអាមេរិក ក្នុងនោះកម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន៦១លានដុល្លារអាមេរិក ដែលទទួលការគាំទ្រពីរដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងថវិកាបដិភាគ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំនួន ៤២លានដុល្លារអាមេរិក។ ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ នឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់ នៅត្រីមាសទី៣ ឆ្នាំ២០២៧។



















ដៃគូរពាណិជ្ជកម្ម