ការពន្យារពេលផ្តល់របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ ជាលើកទី២ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ



      រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានកិត្តិយសសូមជម្រាបជូនវិនិយោគិន និងសាធារណជនជ្រាបថា យោងតាមលិខិតលេខ ២១១៨/២៤ ន.ម.ក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានអនុញ្ញាតឱ្យ រ.ទ.ស.ភ ពន្យារពេលក្នុងការផ្តល់របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ ជូន ន.ម.ក ត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ ដោយឡែកមកដល់បច្ចុប្បន្ន រ.ទ.ស.ភ នៅពុំទាន់រួចរាល់ និងត្រូវការពេលវេលាបន្ថែមក្នុងការពិនិត្យទៅលើលក្ខណៈបច្ចេកទេសអត្រាទឹកបាត់បង់ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ បន្តទៀត នាំឱ្យការរៀបចំព័ត៌មានលទ្ធផលប្រតិបត្តិការធុរកិច្ច ក្នុងផ្នែកទី២ នៃរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ របស់ រ.ទ.ស.ភ មានការយឺតយ៉ាវ។ ហេតុដូចនេះ របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ របស់ រ.ទ.ស.ភ នឹងត្រូវបន្តពន្យារពេលជាលើកទី២ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។






















ដៃគូរពាណិជ្ជកម្ម