រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទទួលបានពានរង្វាន់ឧស្សាហកម្ម​ទឹក​ស្អាត​

Phnom Penh Water Supply Authority Wins Stockholm Industry Water Award 2010

    ​​វិទ្យាស្ថាន ​ទឹក​អន្តរជាតិ​​ក្រុង​ស្តុក ហូម​ របស់​ប្រទេស​ស៊ុយអែត ​បាន​សម្រេច​ប្រគល់​ពានរង្វាន់​ឧស្សាហ​កម្ម​ទឹក​ក្រុង​ស្តុកហូម​សម្រាប់​ឆ្នាំ​ ២០១០​ដល់​រដ្ឋាករ​ទឹក​កម្ពុជា​ ដោយទទួលស្គាល់សមិទិ្ធផល និងស្នាដៃ លំដាប់ថ្នាក់ពិភពលោក ចំពោះ​ការផ្តល់ សេវាផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ដោយទទួលខុសត្រូវខ្លួនឯងបាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តមឯក សុន ចាន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជាប់ឈ្មោះ ជាអ្នកឈ្នះ ពានរង្វាន់ឧស្សាហកម្ម ទឹកស្អាត​ ស្តុកហូមឆ្នាំ ២០១០។ រង្វាន់​នេះ​នឹង​ប្រគល់​ជូន​ជាផ្លូវការ​​ នៅ​ទីក្រុង​ស្តុកហូម​ប្រទេស​ស៊ុយ​អែត​ ក្នុង​ ឱកាស​ប្រារព្ធ​សប្តាហ៍ទឹក​ពិភព​លោក ​ដែល​នឹង​រៀបចំ​ពីថ្ងៃ​ ទី៥ ដល់​១១ ​ខែកញ្ញា​ ឆ្នាំ​២០១០ ខាង​មុខ​នេះ។

បុព្វហេតុនៃការទទួលរង្វាន់

គណៈមេប្រយោគសំរាប់ការផ្តល់រង្វាន់អន្តរជាតិ នៃវិទ្យាស្ថាន​ទឹក​អន្តរជាតិ​​ក្រុង​ស្តុកហូម​បានវាយតំលៃ និងសរសេរពីលក្ខណៈសម្បត្តិរបស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញដូចខាងក្រោម :

រាជធានីភ្នំពេញមានទីតាំងស្ថិតនៅចំទន្លេបួនមុខ និងមានប្រភពទឹកពុំចេះរីងស្ងួត។ ក៏ប៉ុន្តែដោយសារប្រទេសមានសង្រ្គាមស៊ីវិលដ៏រ៉ាំរៃអស់ជាច្រើន ទសវត្សរ៍ ធ្វើអោយប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ចាស់ទ្រុឌទ្រោម និងដំណើរការរអាក់រអួលរហូតដល់ ទសវត្សរ៍៩០។

នៅឆ្នាំ ១៩៩៣ ឯកឧត្តមឯក សុន ចាន់ ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអគ្គនាយករដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ។ ឯកឧត្តម និងក្រុមការងារ បានដឹកនាំមន្រ្តី-និយោជិត ធ្វើការងារគន្លឹះៗ មួយចំនួនដូចជា៖

1.  កែលំអរប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញបានទាំងស្រុង
2.  ផ្តួចផ្តើមដាក់អោយប្រើប្រាស់របៀបធ្វើវិក័យប័ត្រ និងរបៀបទារប្រាក់ថ្លៃប្រើប្រាស់ទឹកមានប្រសិទ្ធិភាព សេដ្ឋកិច្ចខ្ពស់
3.  ផ្តួចផ្តើមផ្តល់ការដឹកនាំលំដាប់ថ្នាក់ពិភពលោក ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងអស់ក្នុងរាជធានីភ្នំពេញទាំង មូល។

4. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងបានបង្ហាញ ពិភពលោកថា​ការប្រយុទ្ធប្រឆាំងអំពើពុករលួយ អាចសំរេចជោគជ័យបាននៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការប្រើប្រាស់ បច្ចេកទេសដឹកនាំសាមញ្ញៗ ក៏ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ស្របតាម គន្លងនៃគោលការណ៍ និងយុទ្ធសាស្រ្តពាណិជ្ជកម្ម ដែលមានការទទួលស្គាល់ជា ទូទៅក្នុងពិភពលោក។

5. បច្ចុប្បន្ននេះ ក្នុងនាមជាអង្គភាពស្វ័យាភិបាលសេដ្ឋកិច្ច រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ បានផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ២៤ ម៉ោងលើ ២៤ ម៉ោង លើផ្ទៃសេវា៩០% នៃរាជធានី ដែលមានប្រជាពលរដ្ឋប្រមាណជា ១.៣ លាននាក់ និងបាន គ្រប់គ្រងចំណូលធានាចំណាយបានយ៉ាងពេញលេញ។ ទន្ទឹមគ្នានេះដែរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក៏បានបន្តអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាត និងការគ្រប់គ្រងស្ថាប័នអោយបានរឹងមាំថែមទៀត ផងដែរ។

កំលាំងជំរុញថ្មីឆ្ពោះទៅអនាគតដ៍ប្រសើរ

ក្នុងនាមមន្រ្តី-និយោជិតរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកឧត្តមឯក សុន ចាន់ បានមានប្រសាសន៍ថា ពានរង្វាន់ឧស្សាហកម្មទឹកស្អាតស្តុកហូម នេះបានធ្វើអោយ អង្គភាពរបស់​យើងខ្ញុំ​ មានចំណាត់ថ្នាក់ ស្មើគ្នានឹង អង្គភាពទឹកស្អាតល្បីឈ្មោះថ្នាក់ ពិភពលោកហើយក៍ជាកំលាំងជំរុញ​ថ្មីទៀត ឆ្ពោះទៅសំរេច គោលដៅនាថ្ងៃអនា គត់ ។

ឯកឧត្តមបានមានប្រសាសន៍​បន្ថែមទៀតថា​៖
“ក្រុម​របស់​ខ្ញុំ​ទទួល​បាន​ការ​លើ​ក​ទឹក​ចិត្តខ្លាំងណាស់​ ដោយ​​បានទទួល​រង្វាន់ដ៍មានកិត្តិស័ព្ទ នេះ ដែលជា កំលាំងជំរុញ​ឱ្យ​យើង​អាច​បន្ត​អនុវត្ត​បេសក​កម្ម​របស់​យើង​ក្នុង​ការ​បង្កើន​ប្រសិទ្ធិភាព​ក្នុងការប្រមូលប្រាក់ថ្លៃ ប្រើប្រាស់ទឹក​ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាពត្រឹមត្រូវក្នុងការ​ផ្តល់សេវាផ្គត់ផ្គង់​ទឹក​ ដែល​ប្រជា​ពលរដ្ឋ​ក្រីក្រ​ អាច​ប្រើប្រាស់​បាន។​ យើង​នឹង​បន្ត​ធ្វើការ​ផ្គត់ផ្គង់​ទឹក​ដោយ​មិន​ឈប់ឈរ​ ក្នុង​តម្លៃ​មួយ​ដែល​​សង្គម​យើង ​ទាំងមូល​អាច​បង់ថ្លៃ​ ប្រើប្រាស់​បាន​ តាម​រយៈ​​ការ​គ្រប់គ្រង​ល្អ​ និង​ការ​អនុ វត្ត​​​នយោបាយ រកចំណូល ធានាចំណាយ​ទោះបី​ជា​តម្លៃ​អគ្គិសនី​ និង​ថ្លៃ​វត្ថុធាតុដើមសំរាប់ផលិត​ផ្សេង ទៀត​មាន​ការ​កើន​ឡើងថ្លៃ ក៏​ដោយ"។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​​ថ្ងៃ​ទី០២ខែ​មិថុនា​ ដោយ​វិទ្យាស្ថាន​អន្តរជាតិ​ក្រុង​ស្តុកហូម ​បាន បញ្ជាក់ថា ចាប់ពីឆ្នាំ ១៩៩៨ មកដល់បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​បាន​ធ្វើការ​រៀបចំ​ដាក់​បណ្តាញ ចែកចាយ​ទឹក​ថ្មី​ទាំងស្រុង។ បរិមាណទឹក​បាត់​បង់​ដោយសារ​ការ​បែកធ្លាយ​បំពង់​បង្ហូរ​​មាន​ចំនួន​៧២​ភាគ​រយ​ ក្នុង​ឆ្នាំ​១៩៩៣​​ ប៉ុន្តែ​ចំនួន​នេះ​បាន​ថយ​មក​នៅ​ត្រឹម​៦​ភាគរយ​វិញ​នៅ​ក្នុង​ឆ្នាំ​២០០៨​ ដែល​ជា​ចំនួន​មួយ​ទាបខ្លាំងណាស់​ ​បើ​ប្រៀបធៀប​នឹង​កម្រិតទឹក​បាត់​បង់នៃបណ្តា ប្រទេសជឿនលឿន​ក្នុងពិភពលោក។​ ខណៈ​ ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ​អត្រា​ប្រមូលប្រាក់ថ្លៃប្រើប្រាស់ទឹក​បាន​លើស​ពី​ចំនួន​៩៨​ភាគ​រយ ​ដែល​ជា​ការ​ជួយឱ្យ​រដ្ឋាករ​ទឹក​ប្រមូល​ថ្លៃ​ផលិត​មក​វិញ​បាន។ បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឈានដល់​ កំរិតស្តង់ដាពិភពលោក ដោយសារការផ្តល់សេវាកម្មនាំមុខគេដល់អតិថិជន។

ឯកឧត្តមបានសង្កត់ធ្ងន់បន្ថែមទៀតថា ផ្លូវដែលយើងត្រូវដើរទៅមុខមានវែងឆ្ញាយ និង ប្រកបដោយមហិច្ឆិតា។ គោលបំណង របស់យើងនៅថ្ងៃខាងមុខ គឺសំដៅពង្រីកការផ្តល់សេវាផ្គត់ផ្គង់ទឹកក្នុងតំលៃតែមួយ និងស្តង់ដាតែមួយ ដល់តំបន់ជាយរាជធានីភ្នំពេញ និងទីប្រជុំជនរបស់ខេត្តកណ្តាល ដែលជាប់ នឹងរាជធានីភ្នំពេញ។ យើងកំពុងបន្តធ្វើការកាត់បន្ថយអត្រាទឹកបាត់បង់ពី ៥.៩ ភាគរយក្នុងពេលបច្ចុប្បន្ន អោយមកនៅត្រឹមកំរិត៤ភាគរយ នៅឆ្នាំ ២០២០ ដែលធ្វើអោយយើងឈរនៅទីតាំងជាមួយទីក្រុងសឹង្ហបូរី និងទីក្រុងតូក្យូ។ យើងនឹងបន្តពង្រឹងប្រសឹទ្ធិភាពការងារដល់មន្រី្ត-និយោជិត របស់យើង និងកែ សំរួលការងារអោយកាន់តែជាក់ស្តែងថែមទៀត សំដៅធ្វើអោយមានតំលៃទឹកថោក។

ប្រទេសកំពុងអភិវឌ្ឍន៍អាចសំរេចគោលដៅរបស់ខ្លួនបាន

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានទទួលការគាំទ្រពីរាជរដ្ឋាភិបាល និងបណ្តាដៃគូរអភិវឌ្ឍន៍ ដើម្បីទ្រទ្រង់ដល់ការខិតខំរបស់ខ្លួន អោយសំរេចបានដល់ ទីតាំងបច្ចុប្បន្ន។ ក៍ប៉ុន្តែអ្វីដែលជាគំរូនោះ គឺអង្គភាពបានដឹកនាំខ្លួនអោយក្លាយ ជាសហគ្រាសមួយដែលទទួលខុសត្រូវខ្លួនឯងបាន មានបណ្តា សូចនាករដំណើរ ការសហគ្រាសកំណត់ផ្ទាល់ខ្លួន ដែលមានប្រសឹទ្ធិភាពប្រហាក់ប្រហែលនឹងសូចនាករ របស់បណ្តាសហគ្រាសទឹកស្អាតឆ្នើមៗនៃ ប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍន៍។ ការងាររបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជួយជាវិភាគទានក្នុងការលើកតំកើង ជាក់ស្តែងដល់ សុខភាពសាធារណៈ និងកាត់ បន្ថយឧបសគ្គដល់ឃឿនឧស្សាហកម្ម ព្រមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅ ក្នុងរាជធានីភ្នំពេញ។
គណៈមេប្រយោគ សំរាប់ការផ្តល់រង្វាន់អន្តរជាតិនៃវិទ្យាស្ថាន​ទឹក​អន្តរជាតិ​​ក្រុង​ស្តុកហូម​បាន សរសេរអំពីគុណសម្បត្តិ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្ថែមថា "រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទទួលខុសត្រូវ លើផ្នែកសង្គមកិច្ច និងបរិស្ថាន ដោយបានបង្ហាញដល់ បណ្តាប្រទេស កំពុងអភិវឌ្ឍន៍ទាំងអស់ថា ទីក្រុងធំៗអាចរំពឹង ថាមានទឹកស្អាតប្រើផ្ទាល់ជាប្រចាំ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងតែដើរតួជាគំរូ សំរាប់បណ្តាអង្គភាពទឹកស្អាត ទាំងអស់ដែលបានប្តេជ្ញាចិត្តធ្វើឱ្យប្រសើរឡើងនូវការប្រកបមុខរបរ និងបង្កើនការយកចិត្តទុកដាក់ផ្តល់សេវាដល់អតិថិជន របស់ខ្លួន។ រដ្ឋាករទឹក​ស្វយ័តក្រុងភ្នំពេញ នៅបានខិតខំអស់លទ្ធភាពដើម្បីចូលរួមធ្វើអោយប្រព័ន្ធអនាម័យរាជធានីភ្នំពេញ ប្រសើរឡើង និងត្រៀមខ្លួន ចូលក្នុងទីផ្សារភាគហ៊ុននាចុងឆ្នាំ្ ២០១០ នេះ"។
ឯកឧត្តមឯក សុន ចាន់ មានការពេញចិត្តយ៉ាងខ្លាំងចំពោះ ជោគជ័យរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ "យើងបានផ្តល់នូវគំរូដ៍សំខាន់សំរាប់ ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលទង្វើនេះបានជួយលើកតំកើងមុខមាត់ប្រទេសជាតិយើង លើឆាកអន្តរជាតិ បន្ទាប់ពីរងទុក្ខវេទនា និងសង្រ្គាមស៊ីវិល អស់ជាច្រើនទសវត្សរ៍។ ប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ ត្រូវតែមានជំនឿលើសមត្ថភាពរបស់ជនជាតិខ្លួន ដើម្បីសំរេចបាននូវគោលបំណងដែលខ្លួន ចង់បាន "។

អំពីរង្វាន់ឧស្សាហកម្មទឹកស្អាតក្រុងស្តុកហូម   Stockholm Industry Water Award

បណ្តាអង្គភាពមានចរិតពាណិជ្ជកម្ម និងក្រុម ហ៊ុនដែលមាន៖
(១)      ស្នាដៃធំធេងក្នុងការប្រើបច្ចេកវិជ្ជា ដំណើរការទឹកស្អាត និងអនាម័យ
(២)      ស្នាដៃវិសេសវិសាលក្នុងដំណើរការផលិតទឹកស្អាត រឺក៏បានរួមវិភាគទានយ៉ាងជាក់លាក់ក្នុងការ​ធ្វើអោយប្រសើរ ឡើងនូវស្ថានភាពទឹកលើពិភព លោក សុទ្ធតែមានសិទ្ធិឈរឈ្មោះជាបេក្ខជនសំរាប់ ប្រកួតប្រជែងយកពានរង្វាន់ ឧស្សាហកម្មទឹកស្អាតស្តុកហូម។

រង្វាន់គឺសំរេចផ្តល់ជូនទៅបណ្តាអង្គភាព និងក្រុមហ៊ុនណាដែលបាន៖
(១)      បង្ហាញពីការគ្រប់គ្រងទឹកស្អាតបានល្អប្រសើរ
(២)      បានអភិវឌ្ឍន៍របៀបរបបផលិតកម្ម រឺសេវាកម្មថ្មី-ប្លែក និងមានប្រសិទ្ធិភាព ដែលផ្តល់ជាផលប្រយោជន៍ជួយធ្វើអោយ មានការរីកចំរើនឡើង ប្រកបដោយចីរភាព ក្នុងការងារគ្រប់ គ្រងទឹក។
(៣)     អង្គភាពសាធារណៈ (មានទឹក-ភ្លើង-ទូរស័ព្ទ។ល។) ដែលបានរួមសហការជាមួយបណ្តាក្រុមហ៊ុន សំរេចគោលបំណង ដ៏ឧត្តុងឧត្តមក្នុងការ គ្រប់គ្រងទឹកស្អាតបានល្អប្រសើរ។

៦.  អ្នកបានទទួលជ័យលាភីកន្លងមក Laureates
រង្វាន់ឧស្សាហកម្មទឹកស្អាតក្រុងស្តុកហូមនេះ ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០០។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាអង្គភាពទឹកស្អាត ទី២នៅអាស៊ីអាគ្នេយ៍ ដែលបានទទួលរង្វាន់ឧស្សាហកម្មទឹកស្អាតក្រុងស្តុក ហូមឆ្នាំ ២០១០ បន្ទាប់ពីអង្គភាពទឹកស្អាត ប្រទេសសឹង្ហបូរី ដែលបានទទួលរង្វាន់ដូចគ្នានេះនាឆ្នាំ ២០០៧។

2009
Trojan Technologies, Ontario, Canada
2008
Orange County Water District and Orange County Sanitation District, USA
2007
PUB Singapore
2006
Sydney Water Corporation, Australia
2005
Procter & Gamble, USA
2004
Staple Fibre Division of Grasim Industries Ltd, India
2003
ZENON Environmental Inc, Canada
2002
Kaldnes Miljöteknologi AS, Norway
2001
The General Motors de Mexico Ramos Arizpe Complex, Mexico
2000
Northumbrian Water Limited, United Kingdom

៧.  គណៈកម្មាធិការប្រគល់រង្វាន់អន្តរជាតិ  The International Award Committee
គណៈកម្មាធិការប្រគល់រង្វាន់អន្តរជាតិ ត្រូវបានជ្រើសតាំងឡើងដោយរាជបណ្ឌិតសភាវិទ្យាសាស្រ្ត និង វិស្វកម្មនៃប្រទេស ស៊ុយអែត ដែលមានភារកិច្ច ពិនិត្យមើលអង្គភាព និងក្រុមហ៊ុនដែលបាន ចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ឧស្សាហកម្ម ទឹកស្អាតក្រុងស្តុកហូម និងជ្រើសរើសយកអង្គភាព រឺក្រុមហ៊ុន ដែលទទួលជោគជ័យ។

គណៈកម្មាធិការស្ថិតនៅក្រោមអធិបតីនៃតំណាងបណ្ឌិតសភា និងចូលរួមដោយតំណាងមកពី ស្ថាប័ន៖

  1. The World Business Council for Sustainable Development;
  2. The Stockholm Water Foundation;
  3. The Global Water Partnership; and
  4. The International Water Association and leading academics of water sciences.

វិទ្យាស្ថានទឹកអន្តរជាតិស្តុកហូមគឺជាអ្នកចាត់ចែងការប្រគល់រង្វាន់ និងជាលេខាធិការដ្ឋាន The Stockholm International Water Institute, SIWI, administers the award and serves as its secretariat.

http://www.siwi.org/SIWA/laureates










ដៃគូរពាណិជ្ជកម្ម