របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៦
ក្នុងត្រីមាសទី៤ ឆ្នំា២០១៦ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៦០.៤២៦.១៦២.០០០រៀល កើនជាងត្រីមាសទី៤ ឆ្នំា២០១៥ ចំនួន ២.៩១៥.២៩៥.០០០រៀល ស្មើនឹង ៥,០៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២០.២២១.៤៧៧.០០០រៀល កើនចំនួន ៦.៣៩០.៤៤៣.០០០រៀល ស្មើនឹង ៤៦,២០% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០១៥។ ការកើនឡើងនេះបណ្តាលមកពីការកើនឡើងនៃចំណូលហិរញ្ញវត្ថុចំនួន ៥.៨៩១.៧៥១.០០០រៀល ស្មើនឹង ៧៧,៤៤% ក្នុងនោះរួមមាន ចំណេញលើអត្រាប្តូរប្រាក់ពីគណនីបញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗ ដែលបានរក្សាទុកជាមួយធនាគារក្នុងស្រុកក្នុងអំឡុងការិយបរិច្ឆេទ និងចំណេញពីអត្រាប្តូរប្រាក់លើប្រាក់កម្ចីពី ទីភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍន៍(AFD) និងប្រាក់កម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្តល់មូលនិធិដោយ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦ រ.ទ.ស.ភ មានចំណូលសរុបចំនួន ២១៨.៣៧៣.៤៧៣.០០០រៀល ថយចុះ ចំនួន ៦.១៨៥.២៣៩.០០០រៀល ស្មើនឹង ២,៧៥% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៥ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ៥០.៤៨៤.១១៩.០០០រៀល ថយចុះ ចំនួន ៦.៤៦៥.០១២.០០០រៀល ស្មើនឹង ១១,៣៥% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៥ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.២៩៩.៩០៦.៦០៣.០០០រៀល កើន ចំនួន ៥៤.៤៧៤.៤៧៥.០០០រៀល ស្មើនឹង ៤,៣៧% និងមូលធនសរុបមានចំនួន ៨២១.១៨២.៨១៤.០០០រៀល កើនចំនួន ៣៧.២១៤.៦៣២.០០០រៀល ស្មើនឹង ៤,៧៥%។
សូចនករសំខាន់ៗប្រចំាត្រីមាសទី៤ ឆ្នាំ២០១៦ មានដូចខាងក្រោម៖
១- អនុបាតចរន្ត | ៣,៤៦ ដង |
២- អនុបាតចរន្តលឿន | ២,៨៤ ដង |
៣- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ១,៥៦ % |
៤- អនុបាតចំណេញធៀបនឹងមូលធន | ២,៤៩ % |
៥- អនុបាតគំលាតចំណេញភាព | ៣៣,៤៦ % |
៦- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ២៣៣ រៀល |
ក្នុងត្រីមាសទី១ ឆ្នាំ២០១៧ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ១១.៨៦៤ លានរៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៦ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 4th Quarterly Financial Report 2016 (Khmer Version)
PPWSA 4th Quarterly Financial Information 2016 (English Version)