របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១
ក្នុងត្រីមាសទី៣ ឆ្នំា២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ១១៥.២៨២.៥៦២.០០០រៀល កើនឡើងជាងត្រីមាសទី៣ ឆ្នំា២០២០ ចំនួន ២៨.៦៩៧.៤៩១.០០០រៀល ឬ ៣៣,១៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៥៩.៧៣៨.៦៨០.០០០រៀល កើនឡើងចំនួន ៣២.៥៩៧.៨៣៨.០០០រៀល ឬ ១២០,១១% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០២០។ សម្រាប់រយៈពេល ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រ.ទ.ស.ភ មានចំណូលសរុបចំនួន ២៧៦.៤៦៨.៨៩៥.០០០រៀល កើនឡើងចំនួន ៣៨.៩៨៥.១៦៧.០០០រៀល ស្មើនឹង ១៦,៤២% និងចំណេញសុទ្ធសរុបចំនួន ១០៧.៣២១.០៥៦.០០០រៀល កើនឡើងចំនួន ៣៧.៧៥៥.០២១.០០០រៀល ស្មើនឹង ៥៤,២៧% បើធៀបនឹងរយៈពេល ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២០។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.២៣៧.២២៨.០៥៥.០០០រៀល កើនឡើងចំនួន ៣៧២.៦០៩.៩១៥.០០០រៀល ឬ ១៩,៩៨% និងមូលធនសរុបមានចំនួន ១.១៤៤.៦៧៥.៣៥២.០០០រៀល កើនឡើងចំនួន ១៦២.៦២២.៦៩៥.០០០រៀល ឬ ១៦,៥៦%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២១ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព | |
១.១ អនុបាតចរន្ត | ២,១៥ ដង |
១.២ អនុបាតចរន្តលឿន | ១,៥០ ដង |
២. អនុបាតចំណេញភាព | |
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ២,៧៤ % |
២.២ អនុបាតចំណេញធៀបនឹងមូលធន | ៥,៣៦ % |
២.៣ អនុបាតគម្លាតចំណេញដុល | ៥៧,០៨ % |
២.៤ អនុបាតគម្លាតចំណេញភាព | ៥១,៨២ % |
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៦៨៦,៨៦ រៀល |
៣. អនុបាតលទ្ធភាពសងការប្រាក់ | ៩,០៩ ដង |
របាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២១(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២១(ភាសាអង់គ្លេស)