ធនធានមនុស្ស
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានមន្ត្រី-និយោជិតសរុបចំនួន 1112 នាក់ ក្នុងនោះរួមមាន៖
អាយុ និងកំរិតអប់រំវិជ្ជាជីវៈ | ១៨-២៦ឆ្នាំ | ២៧-៣៥ | ៣៦-៤៥ | លើសពី៤៥ | សរុប | |
ចំនួន | អត្រា% | |||||
បណ្ឌិត | 0 | 0 | 0 | 0 | 0 | 0% |
អនុបណ្ឌិត | 2 | 13 | 26 | 21 | 62 | 5.58% |
វិស្វករ/ឧត្តមសិក្សា | 17 | 170 | 87 | 26 | 300 | 26.98% |
បច្ចេកទេសជាន់ខ្ពស់/មធ្យម | 8 | 28 | 10 | 22 | 68 | 6.12% |
មធ្យមសិក្សាទុតិយភូមិ និងទទួលការបណ្តុះបណ្តាលរយះពេលខ្លី | 53 | 172 | 51 | 35 | 311 | 27.97% |
អ្នកមានបទពិសោធន៍ការងារ១០ឆ្នាំ | 0 | 13 | 57 | 69 | 139 | 12.5% |
កម្មករពលកម្ម | 2 | 7 | 15 | 16 | 40 | 3.6% |
អ្នកបច្ចេកទេស និងកម្មករជំនាញ | 60 | 90 | 40 | 2 | 192 | 17.27% |
សរុប | 142 | 493 | 286 | 191 | 1112 | 100% |
ការអភិវឌ្ឍធនធានមនុស្ស
ផ្អែកលើសំណូមពរចាំបាច់នៃការអភិវឌ្ឍធនធានមនុស្ស និងដើម្បីបង្កើនគុណភាព-ប្រសិទ្ធិភាពការងារ រដ្ឋាករទឹកភ្នំពេញចាំបាច់ត្រូវរៀបគម្រោងផែនការច្បាស់លាស់ ដោយមានការសហការ ឧបត្ថម្ភពីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឈន៍អាស៊ី (ADB) ធ្វើឲ្យ រ.ទ.ស.ភ មានសមត្ថភាពកាន់តែប្រសើរឡើង ក្នុងការកែសម្រួលចំណុចសំខាន់ៗដូចខាងក្រោម៖
• រៀបចំឲ្យមានមណ្ឌលបណ្តុះបណ្តាល និងដំណើរការជាបណ្តើរៗ ចាប់ពីឆ្នាំ ១៩៩៧ ដែលមានគោលការណ៍៖
- កំណត់នូវគោលការណ៍ស្តីពី ការបញ្ជូនមន្ត្រី និយោជិតទៅទទួលការបណ្តុះបណ្តាល។
- ស្វែងរកគ្រូបណ្តុះបណ្តាលនៅតាមវិទ្យាស្ថាននានា ទាំងក្នុង និងក្រៅប្រទេសសម្រាប់បណ្តុះបណ្តាលជំនាញដល់មន្ត្រី និយោជិត រ.ទ.ស.ភ។
- សហការជាមួយម្ចាស់ជំនួយក្នុងការស្នើ និងបញ្ជូនមន្រ្តីទៅទទួលការបណ្តុះបណ្តា-លជំនាញចាំបាច់នៅក្រៅប្រទេស។
• ពីឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្នមណ្ឌលបណ្តុះបណ្តាលនេះបានដំណើរការពេញសមត្ថភាពដោយបានរៀបចំឲ្យមានគ្រូបង្គោលក្នងង្គភាពសម្រាប់ដំណើរការបណ្តុះបណ្តាលជំនាញសម្រាប់និយោជិតថ្នាក់ក្រោម ដោយផ្តោតជាសំខាន់ទៅលើការ បណ្តុះ បណ្តាលទាក់ទងនឹងការអនុវត្តការងារជាក់ស្តែង(បែបបទដំណើរការងារស្តង់ដាការងារ “SOP” )។
• បានធ្វើការកែសម្រួលនូវការវាយតម្លៃមន្រ្តី-និយោជិតតាមរយៈព្រឹត្តបត័្រពិន្ទុប្រចាំខែ មកប្រចាំត្រីមាសក្នុងឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន។
• ខែមិថុនា ឆ្នាំ២០០៧ រ.ទ.ស.ភ បានរៀបចំឲ្យមានការប្រឡងសមត្ថភាពប្រចាំឆ្នាំ។ការប្រឡងសមត្ថភាពនេះ បានអនុវត្តសម្រាប់មន្រ្តី-និយោជិត រហូតដល់ប្រធានការិយាល័យ ដើម្បីបង្ហាញឲ្យឃើញពីសមត្ថភាព និងការយល់ដឹងក្នុងការអនុវត្តការងារ។
• បានរៀបចំបែបបទនៃការតំឡើងឋានៈ ការតំឡើងកាំបៀវត្សរ៍ តំឡើងបៀវត្សរ៍ លើកសរសើរប្រចាំឆ្នាំ ទៅតាមលទ្ធផលនៃការប្រឡងសមត្ថភាព និងលទ្ធផលនៃការវាយតម្លៃតាមរយៈព្រឹត្តប័ត្រពិន្ទុប្រកបដោយតម្លាភាព។