របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៦

       ក្នុងត្រីមាសទី៤ ឆ្នំា២០១៦ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៦០.៤២៦.១៦២.០០០រៀល កើនជាងត្រីមាសទី៤ ឆ្នំា២០១៥ ចំនួន ២.៩១៥.២៩៥.០០០រៀល ស្មើនឹង ៥,០៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២០.២២១.៤៧៧.០០០រៀល កើនចំនួន ៦.៣៩០.៤៤៣.០០០រៀល ស្មើនឹង ៤៦,២០% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០១៥។ ការកើនឡើងនេះបណ្តាលមកពីការកើនឡើងនៃចំណូលហិរញ្ញវត្ថុចំនួន ៥.៨៩១.៧៥១.០០០រៀល ស្មើនឹង ៧៧,៤៤% ក្នុងនោះរួមមាន ចំណេញលើអត្រាប្តូរប្រាក់ពីគណនីបញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗ ដែលបានរក្សាទុកជាមួយធនាគារក្នុងស្រុកក្នុងអំឡុងការិយបរិច្ឆេទ និងចំណេញពីអត្រាប្តូរប្រាក់លើប្រាក់កម្ចីពី ទីភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍន៍(AFD) និងប្រាក់កម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្តល់មូលនិធិដោយ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦ រ.ទ.ស.ភ មានចំណូលសរុបចំនួន ២១៨.៣៧៣.៤៧៣.០០០រៀល ថយចុះ ចំនួន ៦.១៨៥.២៣៩.០០០រៀល ស្មើនឹង ២,៧៥% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៥ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ៥០.៤៨៤.១១៩.០០០រៀល ថយចុះ ចំនួន ៦.៤៦៥.០១២.០០០រៀល ស្មើនឹង ១១,៣៥% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៥ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.២៩៩.៩០៦.៦០៣.០០០រៀល កើន ចំនួន ៥៤.៤៧៤.៤៧៥.០០០រៀល ស្មើនឹង ៤,៣៧% និងមូលធនសរុបមានចំនួន ៨២១.១៨២.៨១៤.០០០រៀល កើនចំនួន ៣៧.២១៤.៦៣២.០០០រៀល ស្មើនឹង ៤,៧៥%។

សូចនករសំខាន់ៗប្រចំាត្រីមាសទី៤ ឆ្នាំ២០១៦ មានដូចខាងក្រោម៖

១- អនុបាតចរន្ត ៣,៤៦ ដង
២- អនុបាតចរន្តលឿន ២,៨៤ ដង
៣- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៥៦ %
៤- អនុបាតចំណេញធៀបនឹងមូលធន ២,៤៩ %
៥- អនុបាតគំលាតចំណេញភាព ៣៣,៤៦ %
៦- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ          ២៣៣ រៀល

ក្នុងត្រីមាសទី១ ឆ្នាំ២០១៧ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ១១.៨៦៤ លានរៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៦ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 4th Quarterly Financial Report 2016 (Khmer Version)
PPWSA 4th Quarterly Financial Information 2016 (English Version)

ដៃគូរពាណិជ្ជកម្ម