របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១

       ក្នុងត្រីមាសទី៣ ឆ្នំា២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ១១៥.២៨២.៥៦២.០០០រៀល កើនឡើងជាងត្រីមាសទី៣ ឆ្នំា២០២០ ចំនួន ២៨.៦៩៧.៤៩១.០០០រៀល ឬ ៣៣,១៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៥៩.៧៣៨.៦៨០.០០០រៀល កើនឡើងចំនួន ៣២.៥៩៧.៨៣៨.០០០រៀល ឬ ១២០,១១% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០២០។ សម្រាប់រយៈពេល ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រ.ទ.ស.ភ មានចំណូលសរុបចំនួន ២៧៦.៤៦៨.៨៩៥.០០០រៀល កើនឡើងចំនួន ៣៨.៩៨៥.១៦៧.០០០រៀល ស្មើនឹង ១៦,៤២% និងចំណេញសុទ្ធសរុបចំនួន ១០៧.៣២១.០៥៦.០០០រៀល កើនឡើងចំនួន ៣៧.៧៥៥.០២១.០០០រៀល ស្មើនឹង ៥៤,២៧% បើធៀបនឹងរយៈពេល ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២០។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.២៣៧.២២៨.០៥៥.០០០រៀល កើនឡើងចំនួន ៣៧២.៦០៩.៩១៥.០០០រៀល ឬ ១៩,៩៨% និងមូលធនសរុបមានចំនួន ១.១៤៤.៦៧៥.៣៥២.០០០រៀល កើនឡើងចំនួន ១៦២.៦២២.៦៩៥.០០០រៀល ឬ ១៦,៥៦%។

អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២១ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
     ១.១ អនុបាតចរន្ត២,១៥ ដង
     ១.២ អនុបាតចរន្តលឿន១,៥០ ដង
២. អនុបាតចំណេញភាព
     ២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម២,៧៤ %
     ២.២ អនុបាតចំណេញធៀបនឹងមូលធន ៥,៣៦ %
     ២.៣ អនុបាតគម្លាតចំណេញដុល៥៧,០៨ %
     ២.៤ អនុបាតគម្លាតចំណេញភាព៥១,៨២ %
     ២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៦៨៦,៨៦ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់៩,០៩ ដង
សូមអានរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២១ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
របាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២១(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២១(ភាសាអង់គ្លេស)

ដៃគូរពាណិជ្ជកម្ម