របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២២
ក្នុងត្រីមាសទី២ ឆ្នំា២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៨០.៣១៨.៨២៧.០០០រៀល កើនឡើងជាងត្រីមាសទី២ ឆ្នំា២០២១ ចំនួន ៣.១៣៧.៤៣២.០០០រៀល ឬ ៤,០៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៧.៧៩១.៥៨៥.០០០រៀល កើនឡើងចំនួន ១០.៩៨០.៨១១.០០០រៀល ឬ ៦៥,៣២% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០២១។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៦២.៣៣៨.៨៣៧.០០០រៀល កើនឡើងចំនួន ១.១៥២.៤៩៩.០០០រៀល ស្មើនឹង ០,៧២% និងចំណេញសុទ្ធសរុបចំនួន ៥៨.០៨៣.៣៣៤.០០០រៀល កើនឡើងចំនួន ១០.៥០០.៩៥៧.០០០រៀល ស្មើនឹង ២២,០៧% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២១។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៥៣៧.៨៣៩.៥៤៣.០០០រៀល កើនឡើងចំនួន ២៣១.០៣៣.៣៦៩.០០០រៀល ឬ ១០,០២% និងមូលធនសរុបមានចំនួន ១.២២០.៦៦៧.២៩៥.០០០រៀល កើនឡើងចំនួន ៥៤.០៣៩.០៨២.០០០រៀល ឬ ៤,៦៣%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព | |
១.១ អនុបាតចរន្ត | ១,៨២ ដង |
១.២ អនុបាតចរន្តលឿន | ១,២៣ ដង |
២. អនុបាតចំណេញភាព | |
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ១,១២ % |
២.២ អនុបាតចំណេញធៀបនឹងមូលធន | ២,៣០ % |
២.៣ អនុបាតគម្លាតចំណេញដុល | ៣១,៧៣ % |
២.៤ អនុបាតគម្លាតចំណេញភាព | ៣៤,៦០ % |
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៣១៩,៥៤ រៀល |
៣. អនុបាតលទ្ធភាពសងការប្រាក់ | ៥,៨៥ ដង |
របាយការណ៍ត្រីមាសទី២ ឆ្នាំ២០២២(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី២ ឆ្នាំ២០២២(ភាសាអង់គ្លេស)