ចក្ខុវិស័យ និងបេសកកម្ម

ចក្ខុវិស័យ

     រ.ទ.ស.ភ បានប្តេជ្ញាចិត្តបន្តធ្វើឲ្យសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួនមានការរីកចម្រើនប្រកបដោយចីរភាព ព្រមទាំងធ្វើជាអ្នកផ្តល់ប្រឹក្សា ជា​អ្នក​សម្របសម្រួល ដើម្បីឲ្យប្រជាពលរដ្ឋ រស់នៅក្នុងទីប្រជុំជនខេត្ត-ក្រុងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រជាពល​រដ្ឋរស់​នៅក្នុងបណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ក្នុងពិភពលោកមានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា។

បេសកកម្ម
       បេសកម្មរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគឺ ធានាផ្គត់ផ្គង់ទឹកស្អាតគ្មានមេរោគ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសបា្តហ៍ មាន​សម្ពាធ​គ្រប់​គ្រាន់ និងក្នុងតម្លៃមួយសមស្របជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និងទីប្រជុំជនរបស់ខេត្តកណ្តាល ដែលជាប់នឹងរាជ-ធានីភ្នំពេញ ដោយ​មិន​មើលរំលងប្រជាពលរដ្ឋក្រីក្រ។ ក្រៅពីនេះ រ.ទ.ស.ភ បាននិងកំពុង​ចែករំលែក​បទពិសោធន៍​ការងារ​របស់ខ្លួនដល់​បណ្តា​រដ្ឋាករទឹក​ខេត្ត-ក្រុង​មួយ​ចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបណ្តាអង្គភាពទឹកស្អាតក្នុងតំបន់ និងក្នុងពិភពលោកតាមសំណូមពរ សំដៅសម្រេចបាននូវគោល​ដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ក៏ដូចជាគោល​ដៅ​អភិវឌ្ឍន៍សហស្សវត្សរ៍ពិភពលោក។

Service Coverage and Expansion Plan 2011-2012



ដៃគូរពាណិជ្ជកម្ម