ការបោះពុម្ពវិក្កយបត្រទឹក និងប្រមូលប្រាក់ថ្លៃប្រើប្រាស់ទឹកស្អាត

     បច្ចុប្បន្ន រ.ទ.ស.ភ បានផ្តល់នូវភាពងាយស្រួលជូនអតិថិជនតាមរយៈភ្នាក់ងារចុះ​អាន​លេខ​នា​ឡិកាទឹក និងចែកវិក្កយបត្រជូនអតិថិជនភ្លាមៗនៅនឹងកន្លែង ដែលអាចផ្ទៀងផ្ទាត់បរិមាណប្រើប្រាស់ទឹកស្អាតបានជាក់ស្តែង។

     វិធានការដ៏មានប្រសិទ្ធិភាពក្នុងការប្រមូលប្រាក់ថ្លៃទឹក គឺបើសិនអតិថិជនមិនបានមកទូ​ទាត់​វិក័យប័ត្រទឹកតាមពេលកំណត់ដែលមាននៅលើវិក័យបត្រ (រយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃប្រកាសវិក័យប័ត្រ) រ.ទ.ស.ភ នឹងបង្ខំចិត្តអនុវត្តវិធានការផ្អាកការផ្គត់ផ្គង់ទឹកជាបណ្តោះអាសន្ន ដោយប្រើប្រាស់រូបភាពប្លុំបេវ៉ានជាអាទិភាព។

     អតិថិជន ដែលត្រូវបានផ្អាកការផ្គត់ផ្គង់ទឹកជាបណ្តោះអាសន្នត្រូវបានបើកទឹកឲ្យប្រើប្រាស់ឡើងវិញក្រោយពេល រ.ទ.ស.ភ បានទទួលការទូទាត់វិក័យប័ត្រដែលនៅជំពាក់ បូកបន្ថែមប្រាក់ពិន័យ ១% ក្នុងមួយថ្ងៃលើទឹកប្រាក់ជំពាក់ និងថ្លៃតភ្ជាប់បណ្តាញឡើងវិញចំនួន ៦០.៥០០រៀល ករណីប្លុំបេវ៉ាន ឬ ១០០.០០០រៀល ករណីកាត់បណ្តាញបណ្តោះអាសន្ន។

របៀបគណនាថ្លៃប្រើប្រាស់ទឹកស្អាត [PDF]
របៀបគណនាបរិមាណទឹកស្អាតក្នុងអំឡុងពេលនាឡិកាទឹកខូច?
របៀបគណនាបរិមាណទឹកស្អាតក្នុងអំឡុងពេលនាឡិកាទឹកបាត់បង់
ការផ្អាកផ្គត់ផ្គង់ទឹកស្អាត និងការស្នើសុំបើកប្រើប្រាស់ឡើងវិញ

អតិថិជនអាចធ្វើការទូទាត់វិក្កយបត្រ​ថ្លៃប្រើប្រាស់ទឹក​ស្អាត​កាន់តែ​ឆាប់រហ័ស និងមានភាពងាយស្រួលជាមួយ​សេវាទូទាត់អេឡិចត្រូនិច​តាមរយៈធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនទូរស័ព្ទ និងក្រុមហ៊ុនវេលុយ ដូចខាងក្រោម៖




ដៃគូរពាណិជ្ជកម្ម