ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋចំណូលទាប
ដើម្បីរួមចំណែកអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចាប់ផ្តើមអនុវត្តគោលនយោបាយផ្គត់ផ្គង់ទឹកស្អាតជូនដល់គ្រួសារមានចំណូលទាប ចាប់តាំងពីឆ្នាំ១៩៩៩ មកម្លេះ។
ការផ្គត់ផ្គង់ទឹកស្អាតជូនដល់គ្រួសារមានចំណូលទាបនេះ បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រតាមរយៈ ៖
• តមៃ្លទឹកថោកជាងឯកជនពី ៣ដង ទៅ ៩ដង (ឧបត្ថម្ភធនក្នុងរង្វង់អ្នកប្រើប្រាស់)។
• គោលនយោបាយផ្តល់លទ្ធភាពបង់រំលស់ថៃ្លសិទ្ធិជាវទឹកជា៣ប្រភេទគឺ រំលស់ ១២ខែ, ១៧ខែ និង ២២ខែ ដែលគ្រួសារមានចំណូលទាបអាចជ្រើសរើសបានតាមលទ្ធភាពហិរញ្ញវត្ថុរបស់ខ្លួន និង គោលនយោបាយចុះថៃ្លសិទ្ធិជាវទឹក ២០% សម្រាប់គ្រួសារមានចំណូលទាបរស់នៅក្នុងសហគមន៍តំបន់ជាយក្រុង។ លើសពីនេះគោលការណ៍ឧបត្ថម្ភធនជូនគ្រួសារមានចំណូលទាបចំនួន ៣០%, ៥០% និង ៧០% ត្រូវបានដាក់ឲ្យ អនុវត្តចាប់ពីឆ្នាំ២០០៥ ដោយមានគណៈកម្មការត្រួតពិនិត្យវាយតមៃ្លស្ថានភាពជាក់ស្តែង ចំពោះគ្រួសារមានចំណូលទាប និង សហការជាមួយអាជ្ញាធរដែនដី។ ដោយពិនិត្យឃើញថា បើទោះបីជាគោលការណ៍ឧបត្ថម្ភធនរហូតដល់ ៧០% ហើយក៏ដោយ នៅតែមានគ្រួសារមួយចំនួនពុំមានលទ្ធភាពបង់រំលស់នូវទឹកប្រាក់ ៣០% ដែលសល់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានសម្រេចបនែ្ថមគោលការណ៍ឧបត្ថម្ភធន ១០០% ជូនចំពោះគ្រួសារដែលមានចំណូលទាបខ្លាំង ដោយចាប់អនុវត្តពីខែ កុម្ភៈ ឆ្នាំ២០០៦។
• បំពង់ទឹកដល់ក្នុងផ្ទះ ពុំចាំបាច់ចំណាយកម្លាំង និង ពេលវេលាដើម្បីដឹកជញ្ជូន។
• ទឹកស្អាតធានាដល់សុខភាពអ្នកប្រើប្រាស់។
ដើម្បីសម្រេចបាននូវគោលនយោបាយនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមាន ៖
• បែបបទនៃការត្រួតពិនិត្យវាយតម្លៃស្ថានភាពគ្រួសារដែលមានចំណូលទាប
• ក្រុមការងារស្រាវជ្រាវរកទីតាំងគ្រួសារដែលមានចំណូលទាប, វាយតម្លៃ-ផ្តល់ពិន្ទុស្ថានភាពមានចំណូលទាប
• ក្រុមឃោសនាផ្សព្វផ្សាយគោលនយោបាយ និង នីតិវិធីផ្តល់បណ្តាញ
• ក្រុមសម្របសម្រួលដាក់ពាក្យសុំសិទ្ធិជាវទឹក និង តបណ្ដាញទឹកស្អាតជូនគ្រួសារមានចំណូលទាប។
លទ្ធផលការតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋចំណូលទាបចាប់ពីឆ្នាំ១៩៩៩ មកដល់ឆ្នាំ២០២១
គោលការណ៍ឧបត្ថម្ភធន | ||||||
ឧបត្ថម្ភធន និងរំលស់ | សរុប | |||||
ឆ្នាំ | ១២ខែ | ៣០% | ៥០% | ៧០% | ១០០% | |
1999 | 101 | 0 | 0 | 0 | 0 | 101 |
2000 | 474 | 0 | 0 | 0 | 0 | 474 |
2001 | 2134 | 0 | 0 | 0 | 0 | 2,134 |
2002 | 1257 | 0 | 0 | 0 | 0 | 1,257 |
2003 | 2540 | 0 | 0 | 0 | 0 | 2,540 |
2004 | 2806 | 0 | 0 | 0 | 0 | 2,806 |
2005 | 2059 | 0 | 0 | 0 | 0 | 2,059 |
2006 | 26 | 191 | 732 | 1302 | 549 | 2,800 |
2007 | 19 | 124 | 430 | 557 | 213 | 1,343 |
2008 | 23 | 95 | 361 | 906 | 691 | 2,076 |
2009 | 33 | 162 | 442 | 414 | 221 | 1,272 |
2010 | 118 | 460 | 1080 | 729 | 303 | 2,690 |
2011 | 05 | 08 | 282 | 588 | 5272 | 6,155 |
2012 | 15 | 195 | 563 | 656 | 1,429 | |
2013 | 02 | 31 | 277 | 606 | 525 | 1,441 |
214 | 02 | 50 | 456 | 394 | 247 | 1,149 |
2015 | 31 | 463 | 308 | 85 | 887 | |
2016 | 01 | 49 | 421 | 132 | 595 | 1,198 |
2017 | 64 | 28 | 216 | 130 | 95 | 533 |
2018 | 0 | 18 | 336 | 126 | 120 | 600 |
2019 | 0 | 257 | 560 | 349 | 224 | 1,390 |
2020 | 0 | 121 | 568 | 280 | 148 | 1,117 |
2021 | 0 | 66 | 400 | 230 | 466 | 1,162 |
2022 | 0 | 228 | 705 | 296 | 218 | 1,447 |
2023 | 0 | 243 | 1019 | 543 | 1903 | 3,708 |