ប្រព័ន្ធផលិតកម្ម និងផ្គត់ផ្គង់ទឹកស្អាត

       រ.ទ.ស.ភ គឺជាសហគ្រាសដែលផលិត និងចែកចាយទឹកស្អាត ដូចនេះដំណើរការនៃប្រព័ន្ធប្រព្រឹត្តកម្ម និងប្រព័ន្ធចែកចាយទឹកស្អាតជាដំណើរការដ៏សំខាន់នៃធុរកិច្ចរបស់ រ.ទ.ស.ភ។
       ក្នុងឆ្នាំ២០២១នេះ រ.ទ.ស.ភ មានលទ្ធភាពផលិតទឹកស្អាតជាមធ្យមបាន ៦៣៧.០០០ម៉ែត្រគូប/ថ្ងៃ លើសមត្ថភាពដើម ៦០៤.០០០ម៉ែត្រគូប/ថ្ងៃ ដោយរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួន ៦គឺ៖

រោងចក្រផលិតទឹកស្អាតសមត្ថភាពដើមផលិតសមត្ថភាពផលិតបច្ចុប្បន្ន
ភូមិព្រែក១៥០.០០០ម³/ថ្ងៃ១៧០.០០០ម³/ថ្ងៃ
ជ្រោយចង្វារ១៣០.០០០ម³/ថ្ងៃ១៥០.០០០ម³/ថ្ងៃ
និរោធ២៦០.០០០ម³/ថ្ងៃ២៦០.០០០ម³/ថ្ងៃ
ចំការមន៥២.០០០ម³/ថ្ងៃ៥៤.០០០ម³/ថ្ងៃ
ត្បូងឃ្មុំ (ខេត្តត្បូងឃ្មុំ)១០.០០០ម³/ថ្ងៃ ១.៦០០ម³/ថ្ងៃ
ម្លេច (ខេត្តកំពត)២.០០០ម³/ថ្ងៃ ១.៤០០ម³/ថ្ងៃ

       ប្រព្រឹត្តកម្ម និងផ្គត់ផ្គង់ទឹកស្អាតប្រចាំថ្ងៃ គឺផ្អែកតាមតម្រូវការប្រើប្រាស់ទឹករបស់ប្រជាជនក្នុងផ្ទៃសេវាដែលតម្រូវការនេះអាចកើនឡើង ឬថយចុះមិនទៀងទាត់ ដែលទាក់ទងនឹងកត្តារដូវកាល និងអាកាសធាតុ។ ការចាត់ចែងដំណើការរោងចក្រនីមួយៗ ដើម្បីបំពេញតម្រូវការប្រើប្រាស់ត្រូវបានគិតគូរទៅដល់ប្រសិទ្ធភាពសេដ្ឋកិច្ច របស់រោងចក្រនីមួយៗជាចម្បង ហេតុនេះទើបអត្រាដំណើការរបស់រោងចក្រនីមួយៗ ធៀបនឹងសមត្ថភាពប្រព្រឹត្តកម្មពុំដូចគ្នាទាំងស្រុង។




រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធ




ដៃគូរពាណិជ្ជកម្ម