គុណភាពទឹកស្អាត

គុណភាពទឹកស្អាតដែលផ្គត់ផ្គង់ដោយ រ.ទ.ស.ភ ស្របតាមស្តង់ដារគុណភាពទឹកផឹករបស់អង្គការសុខភាពពិភពលោក ព្រមទាំងស្តង់ដារគុណភាពទឹកផឹកថ្នាក់ជាតិ។ រ.ទ.ស.ភ បានធ្វើការត្រួតពិនិត្យគុណភាពទឹក ៣ដងក្នុងមួយថ្ងៃ ទៅលើទឹកដែលបានធ្វើប្រព្រឹត្តកម្មរួចនៅតាមរោងចក្រប្រព្រឹត្តកម្ម និងទឹកនៅតាមបណ្តាញចែកចាយចំនួន ៨០គំរូសាកក្នុងមួយសប្តាហ៍។ ក្រៅពីនេះ ទិន្នន័យគុណភាពទឹករបស់ រ.ទ.ស.ភ ប្រចាំឆ្នាំពីមន្ទីរពិសោធន៍ប្រទេសសឹង្ហបូរី និងមន្ទីរពិសោធន៍ទីក្រុងសៀងហៃ គឺជាអំណះអំណាងបញ្ជាក់អំពីគុណភាពទឹកស្អាតរបស់ រ.ទ.ស.ភ។





ក្រៅពីនេះ គុណភាពទឹកស្អាតរបស់ រ.ទ.ស.ភ ត្រូវបានយកទៅពិនិត្យ នៅមន្ទីរពិសោធន៍ប្រទេសសឹង្ហបូរី និងមន្ទីរពិសោធន៍ទីក្រុងសៀងហៃ​ជារៀងរាល់ឆ្នាំ ហើយ​ទិន្នន័យ​ពីមន្ទីរពិសោធន៍ទាំងនេះ ជាអំណះ​អំណាង​បញ្ជាក់អំពីគុណភាពទឹកស្អាតរបស់ រ.ទ.ស.ភ គឺជាទឹកស្អាត ផឹកបានដោយផ្ទាល់។ ចំនួនមុខវិភាគ​(Parameters) ដែលមន្ទីរពិសោធន៍ទាំង២ បានត្រូតពិនិត្យចន្លោះឆ្នាំ ២០០៦ និង២០១១ មានៈ

– ឆ្នាំ ២០០៦ ពិនិត្យលើ ៩៤ មុខវិភាគ
– ឆ្នាំ ២០០៧ ពិនិត្យលើ ១០២ មុខវិភាគ
– ឆ្នាំ ២០០៨ ពិនិត្យលើ ២០៩ មុខវិភាគ
– ឆ្នាំ ២០០៩ ពិនិត្យលើ ២១៥ មុខវិភាគ
– ឆ្នាំ ២០១០ ពិនិត្យលើ ២១៥ មុខវិភាគ
– ឆ្នាំ ២០១១ ពិនិត្យលើ ២១៣ មុខវិភាគ
– ឆ្នាំ ២០១២ ពិនិត្យលើ ២១៣ មុខវិភាគ
– ឆ្នាំ ២០១៣ ពិនិត្យលើ ២១៣ មុខវិភាគ
– ឆ្នាំ ២០១៤ ពិនិត្យលើ ២១៣ មុខវិភាគ
– ឆ្នាំ ២០១៥ ពិនិត្យលើ ២១៣ មុខវិភាគ
– ឆ្នាំ ២០១៦ ពិនិត្យលើ ២១៣ មុខវិភាគ
– ឆ្នាំ ២០១៧ ពិនិត្យលើ ២១៣ មុខវិភាគ
– ឆ្នាំ ២០១៨ ពិនិត្យលើ ២១៣ មុខវិភាគ
– ឆ្នាំ ២០១៩ ពិនិត្យលើ ២១៣ មុខវិភាគ

ទិន្នន័យគុណភាពទឹកស្អាតរបស់ រ.ទ.ស.ភ ដែលទទួលបានពីមន្ទីរពិសោធន៍ប្រទេស សឹង្ហបូរី និងទីក្រុងសៀងហៃ មានបង្ហាញតាមឆ្នាំនីមួយៗនៅក្នុង ឧបសម្ព័ន្ធទី-៦។

ការថែទាំប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ត្រូវបានអនុវត្តផ្ទាល់ដោយនិយោជិតរបស់ រ.ទ.ស.ភ ។ ការអនុវត្តដូចនេះ បានផ្តល់អោយ រ.ទ.ស.ភ នូវប្រសិទ្ធភាពសេដ្ឋកិច្ច និងបច្ចេកទេសប្រសើរជាងការប្រគល់ ឬជួលអោយជំនាញពីទីផ្សារខាងក្រៅមកអនុវត្ត។ ធ្វើបានយ៉ាងនេះក៏ដោយសារតែនិយោជិតមានសមត្ថភាពជំនាញគ្រប់គ្រាន់ជាពិសេស រ.ទ.ស.ភ បានកសាងនូវបែបបទដំណើរការស្តង់ដា (Standard Operation Procedure) លើការថែទាំប្រព័ន្ធមេកានិច និងអគ្គិសនី របស់ប្រព័ន្ធប្រព្រឹត្តកម្ម ទឹកស្អាត និងបានដាក់ចុះអោយអនុវត្ត ចាប់ពីឆ្នាំ ២០០៦មក។ ចំពោះការជួសជុលប្រព័ន្ធប្រព្រឹត្តកម្មក៏អនុវត្តដូចគ្នាដែរ លើកលែងតែការងារជួសជុលមួយចំនួន ដែលស្ថិតនៅក្រៅជំនាញរបស់និយោជិត រ.ទ.ស.ភ រួមទាំងការជួសជុលទាំងឡាយណា ដែលតំរូវអោយអនុវត្តទៅតាមបែបបទលទ្ធកម្ម។

តារាងខាងក្រោមបង្ហាញពីគុណភាពទឹកដែលផលិតដោយ រ.ទ.ស.ភ ៖


ប៉ារ៉ាម៉ែត្រ

ឯកត្តា

WHO
គុណភាពទឹកផលិតធៀបនឹង WHO
ភូមិព្រែកជ្រោយចង្វារចំការមននិរោធបណ្តាញចែកចាយ
ភាពល្អក់ (Turdibity)NTU<= 5 0.52 0.63 0.30 0.43 0.82
តំលៃប៉េហាស (pH)6.5-8.5 7.34 7.77 7.32 7.71 7.50
ក្លរសល់សេរី (FAC)mg/l0.1-1.0 1.24 .93 0.94 1.01 0.18
ក្លរសល់សរុប (TAC)mg/l< 2 1.36 1.03 1.13 1.16 0.30
មេរោគហ្វីកល់កូលីហ្វម (Faecal Coliform)cfu/100ml000000
មេរោគអឺកូលី (E. coli)cfu/100ml000000
ដៃគូរពាណិជ្ជកម្ម