រចនាសម្ព័ន្ធអង្គភាពនាយកដ្ឋានទាំង ៥ និងអង្គភាពចំណុះ រ.ទ.ស.ភ មានតួនាទីសំខាន់ៗដូចខាងក្រោម៖
- លេខាធិការដ្ឋាន ជាសេនាធិការផ្ទាល់របស់អគ្គនាយកលើរាល់ការងារព័ត៌មាន លិខិតស្នាម និងការងារក្រុមប្រឹក្សាភិបាល។
- អធិការកិច្ច និងដោះស្រាយវិវាទ ជាជំនួយការផ្ទាល់របស់អគ្គនាយកក្នុងការស្រាវជ្រាវ ត្រួតពិនិត្យ និងសេចក្តីកំណត់ទាំងឡាយស្តីពីការប្រើប្រាស់ទឹកស្អាត និងដោះស្រាយបណ្តឹងតវ៉ារបស់អតិថិជនជុំវិញការប្រើប្រាស់ទឹកស្អាតរបស់ រ.ទ.ស.ភ។
- នាយកដ្ឋានផែនការ និង បច្ចេកទេស ជាសេនាធិការអគ្គនាយកលើការងារ៖
       • កសាងផែនការដំណើរការសហគ្រាស និងផែនការវិនិយោគប្រចាំឆ្នាំ ដើម្បីដាក់ឆ្លងសុំការអនុម័តពីក្រុមប្រឹក្សាភិបាលតាមរយៈអគ្គនាយក។
       • កសាងផែនការរយៈពេលខ្លី មធ្យម និងរយៈពេលវែង។
       • គ្រប់គ្រងស្ថិតិ និងបណ្តាសូចនាករអាជីវកម្ម និងហិរញ្ញវត្ថុ។
       • កសាង និងគ្រប់គ្រងគម្រោងអភិវឌ្ឍនានារបស់សហគ្រាស រួមទាំងគម្រោងប្រើប្រាស់ប្រភពថវិការបស់សហគ្រាស និងគម្រោងប្រើប្រាស់ប្រភពហិរញ្ញប្បទាន បរទេស។
       • សិក្សាគម្រោងសំណង់ស៊ីវីលគម្រោងវិនិយោគដាក់បំពង់ចែកចាយទឹក និងធ្វើការត្រួតពិនិត្យលើគម្រោងទាំងនេះ។
       • គ្រប់គ្រងការងារកិច្ចលទ្ធកម្ម ដែលប្រើប្រាស់ប្រភពថវិការបស់សហគ្រាស និងប្រភពថវិកាហិរញ្ញប្បទានបរទេស។
- នាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក ជាសេនាធិការអគ្គនាយកលើការងារ៖
       • ដឹកនាំ និងជំរុញការអនុវត្តបណ្តាគម្រោងផែនការប្រព្រឹត្តកម្ម និងផ្គត់ផ្គង់ទឹកទៅតាមកម្មវិធី និងបទដ្ឋានបច្ចេកទេស។
       • ដំណើរការនៃការថែរក្សា ជួសជុល និងតំឡើងវ៉ាន និងដាក់បណ្តាញមេនាំទឹកតាម គម្រោងផែនការប្រចាំឆ្នាំ។
       • ដំណើរការតំឡើង ថែរក្សា និងជួសជុលប្រព័ន្ធអគ្គិសនីបម្រើការងារប្រព្រឹត្តកម្មនិងបណ្តាឧបករណ៍ សម្ភារអគ្គិសនីរបស់ទីស្នាក់ការរបស់ រ.ទ.ស.ភ។
       • អនុវត្តការងារកាត់បន្ថយទឹកបាត់បង់។
- នាយកដ្ឋានអាជីវកម្ម ជាសេនាធិការអគ្គនាយកក្នុងការងារ៖
       • កសាង គ្រប់គ្រង និងធានាសុវត្ថិភាពសំណុំឯកសារគណនីរបស់អតិថិជន។
       • គ្រប់គ្រង និងជំរុញការទារប្រាក់ថ្លៃប្រើប្រាស់ទឹកពីអតិថិជន។
       • ត្រួតពិនិត្យ អង្កេតស្រាវជ្រាវការប្រើប្រាស់ទឹករបស់អតិថិជន សំដៅការកាត់បន្ថយទឹកបាត់បង់។
       • គ្រប់គ្រង និងអនុវត្តការងារបច្ចេកទេសនៃការតបណ្តាញចូលផ្ទះ។
- នាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស ជាសេនាធិការអគ្គនាយកក្នុងការងាររដ្ឋបាលទូទៅការងារសន្តិសុខ-សណ្តាប់ធ្នាប់ សុវត្ថិភាពការងារ ការងារពិធីការ ការងារគ្រប់គ្រងធនធានមនុស្ស ការធ្វើផែនការស្តីពីតម្រូវការប្រើប្រាស់និយោជិត រយៈពេលខ្លី មធ្យម និងវែង និង ការងារអភិវឌ្ឈធនធានមនុស្ស។
- នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ ជាសេនាធិការអគ្គនាយកក្នុងការងារ៖
       • ត្រួតពិនិត្យលើការអនុវត្តនូវបណ្តាគោលការណ៍របស់ រ.ទ.ស.ភ អំពីបែបបទ និងនីតិវិធីបញ្ជីការគណនេយ្យ តាមការណែនាំនៃប្លង់គណនេយ្យទូទៅរបស់ជាតិ។
       • បង្កើត និងត្រួតពិនិត្យការអនុវត្តប្រព័ន្ធគណនេយ្យរបស់ រ.ទ.ស.ភ ទៅតាមតម្រូវការ និងសភាពជាក់ស្តែង។
       • វិភាគ និងរាយការណ៍រៀងរាល់បីខែម្តងនូវលទ្ធផលហិរញ្ញវត្ថុ និងបម្រែបម្រួលនៃសន្ទស្សន៍ហិរញ្ញវត្ថុជូនអគ្គនាយក និងថ្នាក់ដឹកនាំ។
       • ជូនយោបល់សម្រាប់ថ្នាក់ដឹកនាំលើការប្រតិបត្តិការណា ដែលផ្ទុយពីគោលការណ៍គណនេយ្យ-ហិរញ្ញវត្ថុសហគ្រាស ដែលបានកំណត់ដោយ​ប្រកាស​របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដៃគូរពាណិជ្ជកម្ម