ប្រព័ន្ធផលិតកម្ម និងផ្គត់ផ្គង់ទឹកស្អាត
រ.ទ.ស.ភ គឺជាសហគ្រាសដែលផលិត និងចែកចាយទឹកស្អាត ដូចនេះដំណើរការនៃប្រព័ន្ធប្រព្រឹត្តកម្ម និងប្រព័ន្ធចែកចាយទឹកស្អាតជាដំណើរការដ៏សំខាន់នៃធុរកិច្ចរបស់ រ.ទ.ស.ភ។
ក្នុងឆ្នាំ២០២៣នេះ រ.ទ.ស.ភ មានលទ្ធភាពផលិតទឹកស្អាតជាមធ្យមបាន ៨៣០.៥៨៥ម៉ែត្រគូប/ថ្ងៃ លើសមត្ថភាពដើម ៧៩៩.០០០ម៉ែត្រគូប/ថ្ងៃ ដោយរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួន ៧គឺ៖
រោងចក្រផលិតទឹកស្អាត | សមត្ថភាពដើមផលិត | សមត្ថភាពផលិតបច្ចុប្បន្ន |
ភូមិព្រែក | ១៥០.០០០ម³/ថ្ងៃ | ១៧០.០០០ម³/ថ្ងៃ |
ជ្រោយចង្វារ | ១៣០.០០០ម³/ថ្ងៃ | ១៥០.០០០ម³/ថ្ងៃ |
និរោធ | ២៦០.០០០ម³/ថ្ងៃ | ២៦០.០០០ម³/ថ្ងៃ |
ចំការមន | ៥២.០០០ម³/ថ្ងៃ | ៥៤.០០០ម³/ថ្ងៃ |
បាក់ខែងជំហានទី១ | ១៩៥.០០០ម³/ថ្ងៃ | ១៩៥.០០០ម³/ថ្ងៃ |
ត្បូងឃ្មុំ (ខេត្តត្បូងឃ្មុំ) | ១០.០០០ម³/ថ្ងៃ | ១.៦០០ម³/ថ្ងៃ |
ម្លេច (ខេត្តកំពត) | ២.០០០ម³/ថ្ងៃ | ១.៤០០ម³/ថ្ងៃ |
ប្រព្រឹត្តកម្ម និងផ្គត់ផ្គង់ទឹកស្អាតប្រចាំថ្ងៃ គឺផ្អែកតាមតម្រូវការប្រើប្រាស់ទឹករបស់ប្រជាជនក្នុងផ្ទៃសេវាដែលតម្រូវការនេះអាចកើនឡើង ឬថយចុះមិនទៀងទាត់ ដែលទាក់ទងនឹងកត្តារដូវកាល និងអាកាសធាតុ។ ការចាត់ចែងដំណើការរោងចក្រនីមួយៗ ដើម្បីបំពេញតម្រូវការប្រើប្រាស់ត្រូវបានគិតគូរទៅដល់ប្រសិទ្ធភាពសេដ្ឋកិច្ច របស់រោងចក្រនីមួយៗជាចម្បង ហេតុនេះទើបអត្រាដំណើការរបស់រោងចក្រនីមួយៗ ធៀបនឹងសមត្ថភាពប្រព្រឹត្តកម្មពុំដូចគ្នាទាំងស្រុង។
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធ